ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូ​បុក​ម៉ូតូ​ សន្លប់​ធំ​៤​នាក់​ នៅ​ស្រុក​លើកដែក​

79

​កណ្ដាល​៖​សមត្ថកិច្ច​ប៉ូលិស​បានអោយដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១​ខែតុលា​នេះ​ថា​ដោយ​ស្ដីពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក រវាង​ម៉ូតូ​បុក​ម៉ូតូ​បណ្ដាលអោយ​រងរបួស​០៤​នាក់​ពោលគឺ​ប្រុស​របួសធ្ងន់​០៤​នាក់​ប្រុស​និង​ខូចខាត​ម៉ូតូ​០២​គ្រឿង​ស្រាល​។​
គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​នៅ​ល្ងាច​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០២០​នៅ​ចំណុច​ផ្លូវ​លេខ​១៤​ចន្លោះ​km០២​ទៅ​km០៣​ស្ថិតនៅ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក​ខេត្តកណ្ដាល ។​
សមត្ថកិច្ច​បន្តទៀតថា​កាលពី​ថ្ងៃខែ​ឆ្នាំ កើតហេតុ​ខាងលើ​នោះ​មានឈ្មោះ អុ​ឹ​ម សុវណ្ណ ភេទ​ប្រុស​អាយុ ៣៧​ឆ្នាំមាន មុខរបរ​ជា កម្មករ (​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​មាន​កញ្ចក់​មើល​ក្រោយ​) មាន​ទីលំនៅ​ភូមិ​ស្ពានដែក​ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល បាន​បើក​ម៉ូតូ​ម៉ាក​c១២៥​ពណ៍​ខ្មៅ​ស្លាក​លេខ​កណ្តាល​1p3577​រ​រង​បួស​ធ្ងន់ ធ្វើដំណើរ​ពី​ជើង​ទៅ​ត្បូង ។​ចំណែក​ម៉ូតូ​ម៉ាក​BEAT​ពណ៌​ខ្មៅ​ជិះ​គ្នា​០៣​នាក់​គ្មាន​មួកសុវត្ថិភាព​មាន​កញ្ចក់​មើល​ក្រោយ​មានឈ្មោះ​ខាងក្រោម​,
១​ឈ្មោះ​ហឿង វៃ​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​អ្នកបើកបរ​ម៉ូតូ​
២​ឈ្មោះ​សុភា​ន់ សំណាង​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​ជនជាតិខ្មែរ អ្នករួមដំណើរ​
៣ ឈ្មោះ តន ភេទ​ប្រុស​ជនជាតិខ្មែរ អ្នករួមដំណើរ អ្នក​ទាំងបី​មាន​ទីលំនៅ​ភូមិ​ព្រែក​តូច​ឃុំ​ព្រែក​ទន្លាប់​ស្រុក​លើកដែក​ខេត្តកណ្តាល​ជិះ​ពីក្រោយ​ស្រប​ទិស​គ្នា​។​លុះ​ពេលធ្វើ​ដំណើរ​មកដល់​ចំណុចកើតហេតុ ខាងលើ​ឈ្មោះ​អឹ​ុ​ម សុវណ្ណ​ជិះ​ម៉ូតូ​ម៉ាក​c១២៥​ពណ៌​ខ្មៅ​ស្លាក​លេខ​កណ្តាល​១P3577​បាន​បត់​ឆ្វេង​ចូល​ផ្ទះ​ពុំមាន​អោយ​ភ្លើង​សញ្ញា​ទេ​ក៏​ត្រូវបាន​ម៉ូតូ​ម៉ាក​BEAT​ស្លាក​លេខ​កណ្តាល​១AJ4700​ជិះ​គ្នា​បីនាក់​បុក​ពីក្រោយ​បណ្តា​អោយ​រងរបួស​តែម្តង​។​
​ជនរងគ្រោះ​ទាំង​០៤​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​តាមរយះ​ម៉ូតូ​កង់​បី​និង​រថយន្ត​ពេទ្យ​។​
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​យើង​បាន​ចុះ​ពិនិត្យ​និង​វាស់វែង​ទីកន្លែង​កើតហេតុ​ព្រមទាំង​យក​វត្ថុតាង​ទាំង​ពីរបាន​ដកហូត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​ទៅតាម​នីតិវិធី​នៃ​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង