ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្វាយចន្ទី១២០ដើម​ ត្រូវជនមិនស្គាល់មុខកាប់បំផ្លាញទាំងស្រុងនៅឃុំកាឡែង

148

ខេត្តរតនគិរី៖​ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៧:៣០នាទីព្រឹក ប៉ុស្តិ៍រដ្ឋបាលឃុំកាឡែងបានទទួលបណ្តឹងរាយការណ៍ថាមានករណី បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ (កាប់ដើមស្វាយចន្ទីដោយប្រើប្រាស់រណាយន្ត) កាលពីថ្ងៃទី ៤ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោងប្រហែល២៣:០០នាទី រំលងអាធ្រាត នៅចំណុចចំការស្វាយចន្ទីលោក អ៊ន យ៉េង ស្ថិតក្នុងភូមិសាយ៉សលើ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។ ម្ចាស់ចំការឈ្មោះ អ៊ន យ៉េង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់ ខេត្ត រតនគិរី។ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ​ ចំនែកឯដើមស្វាយចន្ទីចំនួន ១២០ ដើម ខូចខាតទាំងស្រុង។ ចំពោះករណីខាងលើប៉ុស្តិ៍បានចុះត្រួតពិនិត្យកន្លែងកើតហេតុនិងកំពុងធ្វើការស្រាវជ្រាវតាមនិតិវិធី៕

អត្ថបទដែលជាប់ទាក់ទង