រិន ដេវីដជើងខ្លាំងទី២ ដែលប្រជែងបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ភ្នំពេញ៖បន្ទាប់ពីធន អៀងឡៃក្លិបកងយោធពលខេមរភូមិន្ទប្រជែងបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍TV5 Boxing
Knock-Out Serie by Cell Card ក្នុងការប្រកួតវគ្គជម្រុះជុំទី២នាយប់ថ្ងៃទី៣១តុលាអ្នកប្រដាល់រិន ដេវីដបានក្លាយជាអ្នកខ្លាំងទី២ដែលប្រជែងបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដែរ ។
ដេវីដជួបប្រកួតជាមួយអ្នកប្រដាល់ពេជ្រ ប៊ុនសិទ្ធមកពីក្លិបយុវជនកម្ពុជា១៥៧គុនខ្មែរ ។ មុនពេលជួបប្រកួតគ្នាអ្នកប្រដាល់ទាំង២
រូបនេះបានប្រើសំដីផ្លែផ្កាដាក់គ្នាទៅវិញទៅមកយ៉ាងចាស់ដៃដែរដោយទាំងសងខាងសុទ្ធតែក្អេងក្អាងថាកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
ត្រូវតែជារបស់គេ ។
តាមពិតពួកគេសុទ្ធតែជាអ្នកខ្លាំងដូចគ្នាទើបគេឆ្លងផុតវគ្គជម្រុះជុំទី១បែបនេះ ។សម្រាប់ការប្រកួតជុំទី២គឺពិតជាមិនស្រាលដូចជុំទី
១ឡើយគូប្រកួតសុទ្ធតែជាអ្នកខ្លាំងដូចគ្នា ។ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះពិតជាអស្ចារ្យស្ថិតិនៃការវ៉ៃចេញរបស់ពួកគេប្រហាក់ប្រហែល
គ្នាតែការវ៉ៃចេញរបស់សេវីដចំគោលដៅបានច្រើនជាង ។
ការប្រកួតដែលមានតែ៣ទឹកនោះពួកគេវាយប្រហារគ្នាទៅវិញទៅមកយ៉ាងចាស់ដៃ ។បញ្ចប់ការប្រកួតរិន ដេវីដបានទទួលជ័យ
ជំនះលើពេជ្រ ប៊ុនសិទ្ធដិយពិន្ទុ ។ដេវីដត្រៀមខ្លួនឡើងប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឯ៑ប៊ុនសិទ្ធខ្ទាតចេញពីការប្រកួតត្រឹមនេះ។
គូប្រកួតក្រៅព្រឹត្តិការណ៍ពានរង្វាន់វិញនោះអ្នកប្រដាល់ជើងចាស់លាស់ យីនក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺត្រូវអ្នកប្រដាល់ជើងថ្មី
ស៊ឹម វណ្ណដេតវាយឲ្យសន្លប់មុនស្នូរជួងតបញ្ចប់ទឹកទី១ ។
វណ្ណដេតដែលធ្លាប់ផ្ដួលអ្នកប្រដាល់ជើងចាស់បានមិនតិចនាក់មកហើយនោះពេលជួបប្រកួតជាមួយលាស់ យីនគេចាប់ផ្ដើមវាយ
សម្រុងតាំងពីដើមទឹកទី១ទៅតែម្ដង ។ចំពោះលាស់ យីនដែលដឹងខ្លួនឯងថាជាកម្លាំងចាស់នោះហាក់ដូចជាវ៉ៃសន្សំកម្លាំងតែវណ្ណដេតដែល
ជាខ្លាស្តាវនោះគេមិនទុកឧិកាសល្អឲ្យកន្លងផុតនោះទេ ។ទីបំផុតលាស់ យីនឆ្លងមិនផុតទឹកទី១ឡើយ ។
កែវ សំរិទ្ធក្លិបតាឡីដំរីមានរិទ្ធប្រកួតចាញ់ពិន្ទុអ្នកប្រដាល់មាស សុជាតិក្លិបឃ្លាំងមឿងកីឡាបន្ទាប់ពីប្រកួតគ្នាពេញ៥ទឹកមកនោះ។
សូមបញ្ជាក់ថាពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៧គីឡូក្រាម ។
អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែជាអ្នកលេងកណ្ដាប់ដៃធ្ងន់ដូចគ្នាតែកណ្ដាប់ដៃសុជាតិវ៉ៃចំគោលដៅបានច្រើនជាង ។ជំនួបមួយ
នេះទាំងសងខាងសុទ្ធតែទ្រមខ្លួនដូចគ្នា ៕