ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន ៩នាក់ ត្រូវនគរបាលខេត្តកំពង់ចាម ឃាត់ខ្លួន

72

កំពង់ចាម៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចំនួន ៩នាក់ ត្រូវបាន កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំង អធិការរដ្ឋាននគរបាលស្រុកព្រៃឈរ និងកម្លាំងនគរបាលស្រុកបាធាយ ឃាត់ខ្លួន។ ការឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ ដោយអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់ឯកឧត្តម វង្ស ប៊ុន វិសុទ្ធ ព្រះរាជ អាជ្ញា អមសាលាដំបូងខេត្តកំពង់ចាម។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៤នឹង០០នាទី ស្ថិតក្នុងភូមិត្រពាំងទូក ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដកហូតវត្ថុតាងរួមមាន៖ម្សៅក្រាមពណ៌ស សង្ស័យ ជាថ្នាំញៀន ចំនួន០១កញ្ជប់ ទូរស័ព្ទដៃចំនួន០៦គ្រឿង។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងជំនាញយើងបាននាំមកការិយាល័យប្រឆាំងគ្រឿងញៀនដើម្បីចងក្រងសំណុំរឿងតាមនិតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង