ប្រជាពលរដ្ឋរស់នៅបូរីត្រពាំង ថ្លឹងនិងបុរីវីអាយភីថ្លែងអំណរអរគុណចំពោះអភិបាលរាជធានី ដែលបានជួយអន្តរាគមន៍តាំងពីពេលទឹកលិចរហូតទឺកស្រកអស់ទៅវិញ
ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងបូរីត្រពាំងថ្លឹងគម្រោងទី២ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យនិងប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីវីអាយភីស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានយកចិត្តទុកដាក់ជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់នាពេលកន្លងមក ដោយលោកបានដឹកនាំកម្លាំងអាជ្ញាធរក៏និងកម្លាំងចម្រុះចុះជួយប្រជាពលរដ្ឋខណៈទឹកកំពុងលិចលង់និងក្រោយលិចលង់ បានជួយសំអាតភូមិឋានរបស់ពួកគាត់ថែមទៀត។
ជាក់ស្ដែងកាលពីថ្ងៃទី ថ្ងៃទី៣០តុលាកន្លងមកនេះនៅបុរីវីអាយភី ស្ថិតក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោអាជ្ញាធររួមជាមួយកម្លាំងចម្រុះបានលាងសម្អាត កើបសំរាមចេញពីភូមិឋានប្រជាពលរដ្ឋ ក្រោយពីទឹកស្រកអស់ ដោយអាជ្ញាធរនិងកម្លាំងចម្រុះបានប្រើប្រាស់ឡានទឹកបាញ់លាងសំអាតភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋឱ្យបានស្អាតឡើងវិញ ។
លោកសំបូរ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងបុរីវីអាយភីបានមានប្រសាសន៍សម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពី
សំណាក់ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញដែលបានជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលទឹក
លិចលង់ ហើយនៅពេលទឹកស្រកទៅវិញ នូវបានជួយលាងសម្អាតលំនៅឋានរបស់ពួកគាត់ថែមទៀត។ដោយឡែកលោករតនៈ ពិសិដ្ឋ ដែលជាប្រជាពលរដ្ឋរស់នៅក្នុងបុរីត្រពាំងថ្លឹង ក៏បានថ្លែងអំណរអរគុណស្រដៀងគ្នានឹងលោកសំបូរផងដែរ ដោយលោកបានលើកឡើងថា លោកពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរនិងក្រុមការងារទាំងអស់ពិសេសលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ដែលបានជួយបូមទឹកចេញពីក្នុងបុរី ហើយបន្ទាប់ពីស្រកអស់នៅបាន
ប្រើរថយន្តអគ្គីភ័យ បាញ់លាងសម្អាតភូមិឋានរបស់ពួកគាត់ថែមទៀត ហើយអ្វីដែលពិសេសថែមទៀតនោះនូវបានការពារទ្រសម្បត្តិប្រជាពលរដ្ឋនៅពេលទឹកកំពុងលិចលង់ថែមទៀត។ នេះគឺជាកាយវិការដ៏ប្រពៃបំផុតរបស់អាជ្ញាធរ ក្នុងនាមជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋ ៕