ផ្ដើមចេញពីការប្រច័ណ្ឌជនដៃដល់ម្នាក់ យកកាំបិតប៉័ងតោកាប់ទៅលើបុរសម្នាក់របួសយ៉ាងដំណំ
កណ្ដាល៖ ដោយសារការប្រច័ណ្ឌ បុរសម្នាក់រងរបួសយ៉ាងដំណំ ដោយសារជនដៃដល់ យកកាំបិតប៉័ងតោកាប់ក្បាលចំនួន២កាំបិត ព្រោះខណៈដែលបុរសរងគ្រោះ.ព្រោះផឹកស៊ីជាមួយប្រពន្ធជនដៃដល់ ។ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១០នឹង៣០នាទី ចំណុចភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
មន្រ្តីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនដៃដល់ឈ្មោះ បែន ពិសី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះឈ្មោះ ហ៊ឺ សុខលី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។ ជនដៃដល់និងជនរងគ្រោះមានទីលំនៅភូមិរំលេច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ដោយឡែកវត្ថុតាងចាប់យក៖ កាំបិតប៉័ងតោ ដងដែកចំនួនមួយ។
ប្រភពដដែលបន្តថានៅមុនពេលកើតហេតុ ជនសង្ស័យបានទៅផ្ទះម្ដាយខ្លួន ដើម្បីទៅមើលម្ដាយឈឺ។ លុះដល់ម៉ោងកើតហេតុ.ជនសង្ស័យបានឃើញជនរងគ្រោះអង្គុយផឹកស្រាលបៀជាមួយប្រពន្ធខ្លួន និងបងប្អូននៅលើគ្រែក្រោយផ្ទះម្ដាយជនដៃដល់ដោយជនសង្ស័យបានប្រច័ណ្ឌប្រពន្ធជាមួយនឹងជនរងគ្រោះ.ក៏ដើរទៅដេញជនរងគ្រោះចេញមិនឲ្យផឹកស្រាបៀកន្លែងនោះទេ តែជនរងគ្រោះមិនព្រមចេញ ទើបជនសង្ស័យយកកាំបិតប៉័ងតោទុកលើគ្រែនោះកាប់ទៅលើជនរងគ្រោះចំនួនពីរកាំបិតតែម្ដងបណ្ដាលឲ្យជនរងគ្រោះរងរបួសក្បាលយ៉ាងដំណំ ។
ក្រោយពី មាន ហេតុការណ៍ កើតឡើង កម្លាំងនគរបាលជំនាញស្រុកអង្គស្នួល បានឃាត់ខ្លួនជនដៃដល់ រួចយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។ ចំណែកជន រងគ្រោះ ត្រូវបានសាច់ញាតិយកទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ៕