ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឈ្លោះគ្នាជាមួយប្ដី ស្ដ្រីម្នាក់ចងក ស្លាប់ និងបន្សល់ទុកសំបុត្រ ដែលរៀបរាប់ពីជម្លោះក្នុងគ្រួសារ ពុំដែលមានសេចក្តីសុខ

163


ស្វាយរៀង៖ ស្ត្រី​ម្នាក់គិតខ្លីសម្រេច​ចិត្តចងក​សម្លាប់ខ្លួន ចោល​កូន ព្រោះតែមានជម្លោះជាមួយប្តីបន្តិចបន្តួច។ ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ ​ស្ថិតនៅក្នុងភូមិសាម៉ ឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង។

មន្ដ្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្វាយរំពារ បានឲ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ យឹម សេដា ​អាយុ៣៩ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិសាម៉ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានចង​ក​សម្លាប់ខ្លួនឯង ដោយប្រើក្រម៉ាពណ៌ខ្មៅ ចងជាប់ទៅនិងផ្ទោងក្នុងជង្រុកស្រូវ ខាងក្រោយផ្ទះចម្ងាយ៣ម៉ែត្រ។

មន្ដ្រីនគរបាល បានបញ្ជាក់ថា មូលហេតុដែលស្ដ្រីរូបនេះ សម្រេចចិត្តបញ្ចប់ជីវិតដោយខ្លួនឯង ដោយសារតែ​មានទំនាស់ ជាមួយប្ដីបន្តិចបន្តួច ក៏ខឹងប្ដីទៅចង​ក​សម្លាប់ខ្លួន ហើយបានបន្សល់ទុកនូវសំបុត្រជាច្រើនសន្លឹក ដោយបានបង្កប់អត្ថន័យតូចចិត្ត និងគ្រួសារដែលមានជម្លោះស្ទើររាល់ថ្ងៃពុំដែលមានក្តីសុខ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ពិតជាបានចង​ក​សម្លាប់ខ្លួនឯងពិតប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង