ឱសថខុសច្បាប់ និងផលិតផលក្លែងក្លែងក្លាយចំនួន ៥៤០តោន នឹងត្រូវដុតកម្ទេចនៅថ្ងៃទី៥ ខែវិច្ឆិកា
ភ្នំពេញ៖ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងដុកកម្ទេចឱសថខុសច្បាប់ចំនួន ៧.៧តោន និងផលិតផលក្លែងក្លែងក្លាយទូទៅចំនួន ៥៣៣តោន សរុបរួមចំនួន ៥៤០.៧តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសបាននាពេលកន្លងមកដែលនឹងប្រារព្ធពិធីកម្ទេចនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) សូមជម្រាបជូនដល់សាធារណជន និងសារព័ត៌មានជាតិ អន្តរជាតិទាំងអស់មេត្តាជ្រាបថាៈ គ.ប.ផ.ក នឹងរៀបចំពិធីកម្ទេចឱសថខុសច្បាប់ចំនួន ៧.៧តោន និងផលិតផលក្លែងក្លែងក្លាយទូទៅចំនួន ៥៣៣តោន សរុបរួមចំនួន ៥៤០.៧តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសបាននាពេលកន្លងមក ដែលនឹងប្រារព្ធពិធីកម្ទេចនៅថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទីព្រឹក នៅបរិវេណទីលានចាក់សំរាមដង្កោ ស្ថិតនៅសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្លូវចូលជាប់នឹងសាលាសង្កាត់ជើងឯក) ។
ពិធីនេះ ក្រោមអធិបតីភាពលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានា អាជ្ញាធរដែនដី មន្ត្រីរាជការ និងវិស័យឯកជនជាច្រើនរូប ហើយការកម្ទេចចោល ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការឲ្យធ្វើការកម្ទេចចោល ៕