ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លាំងមែន រថយន្តNISSAN បើកទាល់តែដាច់កង់ ខ្ទាតទៅបុកមនុស្សស្លាប់ និង រងរងរបួសធ្ងន់ស្រាល ជាច្រើននាក់

77

ខេត្តត្បូងឃ្មុំ៖ រថយន្តNISSAN មួយគ្រឿងប្រភេទធុនធំដឹកទំនិញ បានបើកទាល់តែដាច់កង់ ក្រោយ ខ្ទាតទៅបុកមនុស្សស្លាប់ម្នាក់ និង ម្នាក់ទៀតរងរបួសធ្ងន់ស្រាល នៅថ្ងៃអាទិត្យទី៥ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៨ លើផ្លូវជាតិលេខ ៧ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ១៨៩.១៩០ ស្ថិតនៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នគរបាលមូលដ្ឋាន បានឲ្យដឹងថា រថយន្តម៉ាក់នីសាន់ពណ៌ត្រេអ៊ី ពាក់ស្លាកលេខភ្នំពេញ2B-2335 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានដាច់កង់ផ្នែកខាងក្រោយ ហើយខ្ទាតទៅបុកឈ្មោះ ថន ប៊ុនធឿន ភេទស្រីអាយុ ៤៦ឆ្នាំ ជាតិខ្មែរ នៅភូមិស្អំ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បណ្ដាលឲ្យស្លាប់នៅនិងកន្លែងកើតហេតុ និង ឈ្មោះសេង ម៉ាប់ ភេទប្រុស អាយុ ៤០ឆ្នាំជាតិខ្មែរនៅភូមិជីតុក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ របួសស្រាល ក្នុងខណៈដែលជនរងគ្រោះកំពុង អង្គុយបូមខ្យល់ម៉ូតូនៅក្រោមសំយាបមុខផ្ទះ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់។ ហេតុការណ៍បណ្តាលឲ្យម៉ូតូ២គ្រឿងខូចខាតកម្រិតស្រាល
រីឯរថយន្តបង្ក ត្រូវបានកម្លាំងជំនាញ ដកហូតយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង