ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរសាធារណការ ខេត្តព្រះវិហារ កំពុងធ្វើសកម្មភាពជាប្រចាំទៅលើការថែទាំផ្លូវនឹងការសម្អាតរុក្ខជាតិកាត់ស្មៅនៅតាមផ្លូវមួយនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

546

ព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារដឹកនាំដោយលោកសំ លាងទ្រីជាប្រធានតែងតែធ្វើសកម្មភាពជាប្រចាំទៅលើការថែទាំផ្លូវជាតិជាមួយនឹងការសម្អាតរុក្ខជាតិកាត់ស្មៅនៅតាមផ្លូវមួយចំនួននៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

  ជាក់ស្តែងសម្រាប់ពេលនេះ ក្រុមការងារបាននិងកំពុងបន្តការថែទាំផ្លូវ កាត់សំអាតរុក្ខជាតិ នៅតាមដងផ្លូវមួយចំនួនក្នុងនោះមានដូចជា ការងារថែទាំផ្លូវជាតិលេខ ៩២ ក្រាលក្រួសក្រហម ប្រវែង ៨៧,៨គីឡូម៉ែត្រថ្ងៃនេះបន្ត ថែមក្រួសក្រហម កៀរសម្រួល កិនបង្ហាប់។  ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។

  ក្រុមការងារថែទាំផ្លូវកោះកែរ ថ្ងៃនេះបន្ត ស្រោចកៅស៊ូ សៀល លប់ស្នាមប្រេះ  ស្ថិតក្នុងក្រុងព្រះវិហារខេត្តព្រះវិហារ។

  ក្រុមការងារសម្អាតរុក្ខជាតិ(កាត់ស្មៅ)  ថ្ងៃនេះបន្តកាត់ស្មៅនៅតាមចន្លោះក្បាលស្ពាន និងបង្គោលសុវត្តិភាព ផ្លូវខេត្តលេខ ២៦២៦ និង 2PVH7 ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

  កក្រុមការងារថែទាំផ្លូវខេត្តលេខ២៦២៧ ក្រាលល្បាយថ្ម ប្រវែង ១៣,៨០គីឡូម៉ែត្រ ថ្ងៃនេះបន្ត កៀរសម្រួល កិនបង្ហាប់ផ្លូវ បានប្រវែង៩គីឡូម៉ែត្រ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ៕

 

អត្ថបទដែលជាប់ទាក់ទង