ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិង្ហបុរីសម្រេចឈប់ចេញក្រដាសប្រាក់ «១០០០ដុល្លារសិង្ហបុរី» ចាប់ពីដើមឆ្នាំក្រោយទៅ

190

អាជ្ញាធរ MAS បានលើកឡើងដូច្នេះថា «នេះជាវិធានការទប់ស្កាត់ជាមុន ដើម្បីកាត់បន្ថយហានិភ័យកម្រិតខ្ពស់នៃសកម្មភាពលាងលុយកខ្វក់ និងសកម្មភាពគាំទ្រភេរវកម្មតាមផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធជាមួយក្រដាសប្រាក់មានតម្លៃធំៗ ខណៈការសម្រេចក៏ស្របទៅតាមបទដ្ឋានអន្តរជាតិ ហើយប្រទេសធំៗជាច្រើនក៏បានឈប់ចេញក្រដាសប្រាក់តម្លៃធំៗបែបនេះផងដែរ»

អាជ្ញាធរ MAS បានបញ្ជាក់ថា សម្រាប់ក្រដាសប្រាក់ ១,០០០ដុល្លារសិង្ហបុរី ដែលកំពុងធ្វើចរាចរណ៍នឹងនៅអាចប្រើប្រាស់បានដោយស្របច្បាប់ដដែលដើម្បីទូទាត់ប្រាក់ ហើយធនាគារក៏អាចធ្វើចរាចរណ៍ក្រដាសប្រាក់ ១,០០០ដុល្លារសិង្ហបុរី ដែលមានស្រាប់ទាំងនេះដែរ។ ចាប់ពីពេលនេះ រហូតដល់ខែធ្នូ ក្រដាសប្រាក់១,០០០ដុល្លារសិង្ហបុរី នឹងត្រូវផលិតក្នុងកម្រិតតិចតួចប៉ុណ្ណោះ មុនពេលបញ្ឈប់ទាំងស្រុងនៅដើមឆ្នាំថ្មី។

គួរជម្រាបថា កាលពីឆ្នាំ២០១៤ សិង្ហបុរីបានបញ្ឈប់ការចេញក្រដាសប្រាក់តម្លៃ១០,០០០ដុល្លារសិង្ហបុរី ដែលពេលនោះជាក្រដាសប្រាក់មានតម្លៃដ៏ខ្ពស់បំផុតមួយនៅលើពិភពលោក។ ដោយឡែកបន្ទាប់ពីក្រដាសប្រាក់ ១,០០០ដុល្លារសិង្ហបុរី ក្រដាសប្រាក់ ១០០ដុល្លារសិង្ហបុរី នឹងក្លាយជាក្រដាសប្រាក់ដែលមានតម្លៃខ្ពស់ជាងគេរបស់ប្រទេសនេះ៕

អត្ថបទដែលជាប់ទាក់ទង