ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ទីក្រុង Sejong របស់កូរ៉េ ប្រគល់រថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿង ទៅអោយខេត្តបាត់ដំបងរបស់កម្ពុជា

79

កូរ៉េ៖ រថយន្តសង្គ្រោះបន្ទាន់ពីរគ្រឿងដែលជាចំណងដៃក្នុងការភ្ជាប់សម្ព័ន្ធមេត្រីភាពរវាងខេត្តបាត់ដំបងរបស់កម្ពុជា និងទីក្រុង Sejong របស់កូរ៉េ ត្រូវបានប្រារព្ធពិធីប្រគល់ទទួល

  ពិធីប្រគល់ទទួលនេះបានធ្វើឡើង ដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ មន្ត្រីស្ថានទូត ជួសមុខ អោយសាលាខេត្តបាត់ដំបង ធ្វើដំណើរមកទីក្រុង Sejong ដែលជាទីក្រុងស្វយ័តពិសេស បណ្ដុំទៅដោយក្រសួងមន្ទីរស្ថាប័នជាតិកូរ៉េ រួមគ្នាជាមួយលោកអភិបាលក្រុង Lee Choon-hee

   ខេត្តបាត់ដំបង គឺជាខេត្តមួយដែលមានសក្តានុពលលើវិស័យជាច្រើន ជាពិសេសគឺកសិកម្ម។ ទីក្រុង Sejong នឹងធ្វើការផ្លាស់ប្ដូរកិច្ចសហប្រតិបត្តិការ ចែករំលែកបទពិសោធន៍ជាមួយបាត់ដំបងក្នុងការជំរុញអភិវឌ្ឍគោលនយោបាយកសិកម្មជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។

   ស្ថានទូតកម្ពុជានឹងខិតខំឲ្យអស់ពីលទ្ធភាពក្នុងការសម្របសម្រួល ជ្រោមជ្រែង និងផ្ដល់នូវកិច្ចសហការនានាដើម្បីឲ្យកម្ពុជានិងកូរ៉េនិយាយជារួម, បាត់ដំបង និង Sejong និយាយដោយឡែក រឹងរឹតតែមានភាពស្អិតរមួត ផ្ដល់នូវផលប្រយោជន៍រួមទៅវិញទៅមក៕

 

អត្ថបទដែលជាប់ទាក់ទង