ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តាអាចារ្យ ម្នាក់ខ្យល់គរស្លាប់ ពេលកំពុងសូត្រធម៌ ដល់សព ដែលស្លាប់ដោយសារលង់ទឹក

91


ខេត្តត្បូងឃ្មុំ ៖ លោកតាអាចារ្យម្នាក់ បានដាក់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងធ្វើពិធីតែម្តង ខណៈពេលកំពុងសូត្រធម៌ប្រោសព្រំដល់សពបុរសម្នាក់ ដែលស្លាប់ដោយលង់ទឹក ។ ការស្លាប់របស់លោកតាអាចារ្យ ប្រហែលជាមកពីធុំក្លិនស្អុយសពពេក។

សូម​បញ្ជាក់ថា កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចស្រះទឹកសហគមន៍ ស្ថិតខាងត្បូងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ប្រជាពលរដ្ឋបានប្រទះឃើញ សាកសពឈ្មោះ មី រ៉េត ភេទប្រុស អាយុ៣៥ឆ្នាំ ជាតិខ្មែរមានទីលំនៅ ភូមិ ឃុំកើតហេតុខាងលើ អណ្តែតទឹក (ជនរងគ្រោះជាមនុស្សញៀនស្រាស្រវឹងជាប្រចាំ) ដែលបានបាត់ខ្លួន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ ។ ទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងសន្និដ្ឋានថា ជនរងគ្រោះពិតជាត្រូវស្លាប់ ដោយសារលង់ទឹក ពុំមានពាក់ពន្ធ័ក្នុងករណីឃាតកម្មឡើយ។

សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារនិងអាចារ្យ ដើម្បីធ្វើកិច្ចទៅតាមប្រពៃណីសាសនា បុន្តែខណៈពេលកំពុងសូត្រធម៌ ប្រោសព្រំដល់សព ស្រាប់តែលោកតាអាចារ្យ ឈ្មោះ ស៊ិន ម៉េងឡេង អាយុ៦៩ឆ្នាំ មានទីលំនៅភូមិកើតហេតុខាងលើនេះដែរ ត្រូវខ្យល់គរបណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងធ្វើពិធីតែម្តង ។
សាកសពទាំងពីរ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យរៀងៗតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង