ជាមុខសញ្ញាទើបចេញពីពន្ធនាគារ កម្លាំងហៅម៉ូតូមកត្រួតពិនិត្យបានព្យាយាមរត់គេចខ្លួន ហើយឃាត់ខ្លួនឆែកឃើញឧបករណ៍កែច្នៃ សម្រាប់កាច់ក ម៉ូតូ
ភ្នំពេញ៖កម្លាំងនគរបាលបានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចផ្លូវបំបែកមុខធនាគារខេត្ត ត្រួតពិនិត្យ បានឃាត់ខ្លួនជនសង្ស័យ ០១នាក់ឈ្មោះឈៀង សន ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង (ជាមុខសញ្ញាទើបចេញពីពន្ធនាគារ) ដោយពេលកម្លាំងហៅម៉ូតូមកត្រួតពិនិត្យបានព្យាយាមរត់គេចខ្លួន ។
ពេលឃាត់ខ្លួននិងត្រួតពិនិត្យឃើញមានឧបករណ៍កែច្នៃ សម្រាប់ធ្វើសកម្មភាពកាច់សោ ក ម៉ូតូ និងបានធ្វើការ ដកហូត ម៉ូតូ ០១គ្រឿង គ្មាន ឯកសារ ម៉ាក(គ្លិក)ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ពោធិ៍សាត់ 1B.8889 ទូរស័ព្ទ ០១គ្រឿង និងឧបករណ៍កែច្នៃ សម្រាប់កាច់ក ម៉ូតូចំនួន០១ ៕