ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រទេសកម្ពុជា ជាកោះសន្តិភាពនិងជាដីមាសសម្រាប់ការវិនិយោគ សូមអោយអ្នកវិនិយោគចូលរួមវិនិយោគបន្ថែមទៀត

110

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង បានលើកឡើងថា ប្រទេសកម្ពុជា ជាកោះសន្តិភាពនិងជាដីមាសសម្រាប់ការវិនិយោគ ដូច្នេះទេ លោកសូមអោយអ្នកវិនិយោគទាំងអស់ចូលរួមវិនិយោគបន្ថែមទៀត ។ជាងនេះទៅទៀត សម្រាប់កម្ពុជា អ្នកវិនិយោគទាំងអស់ ក៏ត្រូវបានការពារដោយច្បាប់ផងដែរ ។

  ការលើកឡើងរបស់លោកអភិបាលរាជធានីភ្នំពេញបែបនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៥ សីហា ២០១៨ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព បើកសម្ពោធគំរោងលក់អភិវឌ្ឍន៏លំនៅដ្ឋាន ក្រុមហ៊ុនអចលនៈទ្រព្យលីងណាន ហ្គាដិនរបស់ប្រទេសចិនដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោហ៊ុនសែន ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

   លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអបអរសាទរចំពោះគំរោងវិនិយោគនេះដែលបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មី១ទៀតនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលខិតខំទាក់ទាញការវិយោគទាំងក្នុងនិងក្រៅប្រទេស ពិសេសគឺការខិតខំបង្កើនទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់វិនិយោគិន។   

  នេះជាការសំរេចចិត្តដ៏ត្រឹមត្រូវរបស់ក្រុមហ៊ុនលីងណានដែលបានបណ្តាក់ទុនវិនិយោគក្នុងទំហ៊ំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងវិស័យឧស្សាហកម្មសំណង់ និងការអភិវឌ្ឍន៏ផ្នែកអចលនទ្រព្យនៅរាជធានីភ្នំពេញក្នុងគំរោងអភិវឌ្ឍន៏អគារមជ្ឈមណ្ឌលលំនៅដ្ឋានចំរុះ។

  លោកអភិបាលបានថ្លែងថា កម្ពុជា គឺពិតជាទឹកដីមាសសក្ត័សមបំផុតសំរាប់ធ្វើការវិនិយោគដូច្នេះអ្នកវិនិយោគក៏ត្រូវចាប់យកឧិកាសនេះឲ្យបាន។

  លោកឃួង ស្រេង មានប្រសាសន៏ថា នៅកម្ពុជាមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រី គឺផលប្រយោជន៏របស់អ្នកវិនិយោគត្រូវបានការពារដោយច្បាប់។ យើងពិតជាមិនដែលឃើញក្រុមហ៊ុនណាដាក់ទុនវិនិយោគក្នុងប្រទេសដែលមានសង្គ្រាមនោះទេ។សំរាប់ប្រជាជនកម្ពុជាពិតជាមានមោទនៈភាពដែលមានបុរសខ្លាំងដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៏គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។កាលពី៥ឆ្នាំមុនក្រោយបោះឆ្នោតគឺគ្មានក្រុមហ៊ុនណាមកសម្ពោធគំរោងរបស់ខ្លួននៅកម្ពុជា ក៏ដូចនៅរាជធានីភ្នំពេញនោះដែរ  ព្រោះនៅតាមដងផ្លូវពោរពេញទៅដោយបាតុកម្ម កូដកម្មបំផ្លិចបំផ្លាញនិងបង្កអំពើហឹង្សាពីក្រុមអគតិដែលមាននិន្នាការប្រឆាំង។

ដោយឡែកសំរាប់ឆ្នាំ២០១៨នេះ តំលៃអចលនះទ្រព្យទាំងមុន និងក្រោយការបោះឆ្នោតគឺនៅតែរក្សាស្ថេរភាពនិងធ្វើឲ្យអ្នកវិនិយោគកាន់តែមានទំនុកចិត្ត។ឯ លោកអភិបាលលើកឡើងថា៖នេះជាគំរោង១ក្នុងចំណោមគំរោងជាច្រើនដែលបានកើតឡើងដោយមានការគិតគូទុកជាមុន មិនមែនកើតឡើងដោយចៃដន្យនោះទេ៕

អត្ថបទដែលជាប់ទាក់ទង