ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ធ្វើតេស្ត «អវិជ្ជមានកូវីដ១៩»,

92

ភ្នំពេញ៖លទ្ធផលនៃការធ្វើតេស្តរកមេរោគកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងភរិយា ព្រមទាំងក្រុមអង្គរក្ស-ក្រុមអ្នកបើកបរចំនួន១៨នាក់ បញ្ជាក់ថាអវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លងជំងឺកូវីដ១៩នោះទេ
ហើយសម្តេចថ្លែងថា ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី
សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ
ឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅក៏មិនអាចជួបបានដែរ។ នេះតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើបណ្តាញសង្គម Facebook នាយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។

សម្តេចតេជោ ហ៊ុន សែន រៀបរាប់នៅលើបណ្តាញសង្គម Facebook ផ្លូវការមានខ្លឹមសារយ៉ាងដូច្នេះថា៖ គោរពជូនបងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់!
បន្ទាប់ពីទទួលបានព័ត៌មានថារដ្ឋមន្ត្រី
ក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីដែលមកទស្សនៈកិច្ចនៅកម្ពុជានៅថ្ងៃទី៣វិច្ឆិកា២០២០​ ម្សិលមុិញមាន
វិជ្ជមានកូវីដ១៩​ ដែលរកឃើញនៅប្រទេសថៃបន្ទាប់ពីគាត់ចាកចេញពីកម្ពុជា។ ថ្ងៃនេះក្រុមគ្រូពេទ្យកម្ពុជាបាន
ប្រញាប់ប្រញាល់ប្រមូលអ្នកមានទំនាក់
ទំនងទាំងអស់ដើម្បីយកសំណាកទៅ
ធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ។
ដោយឡែកនៅផ្ទះខ្ញុំមានរូបខ្ញុំនិងភរិយា
ក្រុមអង្គរក្ស អ្នកបើកបរសរុប១៨នាក់
លទ្ធផលនៃការធ្វើតេស្តបញ្ជាក់ថា
អវិជ្ជមានទាំងអស់មិនមានអ្នកណាឆ្លង
ជំងឺកូវីដ១៩នោះទេ។

ទោះបីខ្ញុំមិនមានឆ្លងកូវីដ១៩ក្តីតែដើម្បី
សុវត្ថិភាពទាំងអស់គ្នាគ្រូពេទ្យតម្រូវ
ឱ្យខ្ញុំរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ​ សូម្បីតែភរិយា កូន​ និងចៅក៏មិនអាចជួបបានដែរ។

ទួលព្រះបង្គំសូមព្រះរាជទានទោសពីអង្គ
ព្រះមហាក្សត្រនិងហ្លួងម៉ែដែលទួលព្រះ
បង្គំមិនអាចដង្ហែរព្រះអង្គយាងមកពី
សាធារណរដ្ឋប្រជាមានិតចិននិងដង្ហែរ
ព្រះអង្គប្រារព្ធពិធីបុណ្យឯករាជ្យជាតិ៩វិច្ឆិកាបាន។

សូមអភ័យទោសពីបងប្អូនជនរួមជាតិនៅខេត្តពោធិសាត់ បាត់ដំបងនិងបន្ទាយមានជ័យដែលខ្ញុំមិនអាចចូលរួមចែកស្រូវពូជ និងជំនួយសង្រ្គោះបានដែលខ្ញុំនឹងចាត់
តំណាងទៅចែកជំនួស។
សូមលើកពេលថ្ងៃបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែនៅខេត្តសៀមរាបដែលគ្រោងធ្វើនៅថ្ងៃ
១៦វិច្ឆិកា២០២០ទៅពេលក្រោយវិញ។

សូមអធ្យាស្រ័យពីសំណាក់ប្រមុខរដ្ឋ
ប្រមុខរដ្ឋាភិបាលអាស៊ាននិងដៃគូពាក់
ពន្ធ័ទាំងអស់ដែលខ្ញុំមិនអាចចូលរួមប្រជុំបាន
ដែលខ្ញុំនឹងចាត់តំណាងចូលរួមពីថ្ងៃ១២
ដល់ថ្ងៃ១៥វិច្ឆិកា២០២០ខាងមុខនេះ។
ទោះត្រូវអាក់ខានចេញពីផ្ទះដែលជាការតម្រូវរបស់គ្រូពេទ្យក្នុងការធ្វើចត្តាឡីស័ក១៤ថ្ងៃតែខ្ញុំនៅតែបំពេញការងារ
ដោយពិនិត្យសម្រេចនិងចុះហត្ថលេខា
លើឯកសារនានារបស់រាជរដ្ឋាភិបាលបានដដែល។ សមាជិករាជរដ្ឋាភិបាលអភិបាលខេត្តនិងមេបញ្ជាការកងកម្លាំង
ប្រដាប់អាវុធនៅតែអាចរាយការណ៍ឬ
សុំយោបល់ខ្ញុំបានដដែល។
ខ្ញុំនៅតែអាចហាត់ប្រាណរាប់ទាំងវាយកូន
គោលនៅក្នុងបរិវេណផ្ទះបានដដែលគ្រាន់
តែមិនឱ្យមនុស្សដទៃមកជិតប៉ុណ្ណោះ។

នេះជាវិធីដែលល្អបំផុតដើម្បីសុវត្ថិភាព
និងសុខភាពទាំងអស់គ្នា។

ខ្ញុំសូមអរគុណចំពោះបងប្អូនជនរួមជាតិ
ទាំងក្នុងនិងក្រៅប្រទេសដែលបារម្ភ
ពីសុខភាពខ្ញុំនិងជូនពរដល់ខ្ញុំ។

ចំណែកលោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក បានឲ្យដឹងថា ខ្ញុំពិតភ្ញាក់ផ្អេីលខ្លាំងណាស់ចំពោះដំណឹងដែលប្រកាសថា រដ្ឋមន្ត្រីការបរទេស ហុង គ្រី លោក ភីធេី ស៊ីចាតូ ត្រូវបានតេស្តរកឃេីញមេរោគ Covid19 នៅក្រុងបាងកក ក្រោយលោកបានជួបបំពេញទស្សនកិច្ចជាមួយប្រមុខថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ឥស្សរជនមួយចំនួនកម្ពុជា ហេីយបន្តទៅទស្សនកិច្ចនៅប្រទេសថៃ ។

ទោះយ៉ាងណាក៏ដោយយេីងពុំដឹងថាតេីការពិនិត្យរបស់ថៃប្រាកដភាពកម្រិតណាទេ ព្រោះប្រមុខការទូតនិងមន្ត្រីរបស់ ហុងគ្រី ទាំងសុទ្ធតែគ្មានមេរោគនេះទេ មុនចេញមកកម្ពុជា ។

ដោយការព្រួយបារម្ភខ្ញុំសូមជូនពរប្រមុខថ្នាក់ដឹកនាំកម្ពុជា ថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ សូមទទួលបាននូវសុខភាពល្អគ្រប់ៗគ្នា និងចៀសផុតពីជំងឺតម្កាត់ទាំងឡាយ !

សូមពលរដ្ឋទាំងអស់កុំភ្លេចខ្លួនពីជំងឺ Covid 19 !៕

អត្ថបទដែលជាប់ទាក់ទង