មាត់អេចអូច ៖ គួកជេរធ្វើអត្តសញ្ញាណប័័ណ្ណ និង លិខិតឆ្លងដែន
ភ្នំពេញ៖នៅស្រុកខ្មែរអាមុខរបរគួកជេរនេះកើតមានគ្រប់ទីកន្លែង និង គ្រប់មុខរបរតែម្ដងដែលពេលនេះវាស្ទើរតែក្លាយជាមុខរបរមួយចិញ្ចឹមជីវិតបានដោយស្រួលទៅហើយ ។
អារឿងលក់ដី លក់ផ្ទះលក់ឡាន ម៉ូតូ សុទ្ធតែឆ្លងកាត់អ្នកគួកជេរ គ្រាន់តែជិះតាក់ស៊ីក៏ឆ្លងកាត់អ្នកគួកជេរហើយដែលភាសាបែបសាមញ្ញគេហៅថាអ្នកហៅម៉ូយនោះ ។នៅផ្សារអ៊ីអន ២ ដែលមានការិយាល័យធ្វើលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណនោះស្រាប់តែមានអ្នកគួកជេរដែរ ។
សន្តិសុខផ្ញើម៉ូតូប្រសិនបើគេឃើញនរណាមានកាន់ឯកសារ ចូលទៅនោះគេទាក់ទងភ្លាម ដោយគេសួរទៅថាមកធ្វើលិខិតឆ្លងដែនឬ ធ្វើអត្តសញ្ញាណប័ណ្ណ ? បើចង់លឿន ឬ រហ័សគេជួយរត់ការឲ្យហើយមិនចាំបាច់ទៅឈរតម្រង់ជួរនាំតែលំបាកទេ ។ បើបាត់អត្តសញ្ញាណប័ណ្ណគេនឹងជួយសម្រួលភ្លាមៗ ដោយគេបើកមើលក្នុងទូរស័ព្ទស្មាតហ្វូនរបស់គេឲ្យដឹងពីលេខកូដភ្លាមៗមិនចាំបាច់ឲ្យប៉ូលីសឆែកហើយអង្គុយចាំយូរនោះទេ ។
ក្រៅពីសន្តិសុខច្រកយាមម៉ូតូ ក៏នៅមានអ្នកគួកជេរនៅតាមច្រកចូលដែរ ហើយគេប្រើភាសាដូចគ្នាសុទ្ធសាធតែម្ដង ។ អ្នកមកពីខេត្តឬ ជនបទតែងតែពឹងអ្នកគួកជេរនេះ ឲ្យជួយព្រោះពួកគេពូកែនិយាយអូសទាញណាស់ ។
តាមពិតនៅកន្លែងធ្វើលិខិតឆ្លងដែន និង អត្តសញ្ញាណប័ណ្ណមានអ្នកមកធ្វើច្រើនមែនតែអ្វីៗមិនលំបាកដូចការប្រូរបស់អ្នកគួកជេរនោះទេ ។ សម្រាប់អ្នមមានផ្ទៃពោះ ឬ កូនខ្ចីគេអនុគ្រោះឲ្យបានធ្វើមុនគេទៀតផង ។ប៉ូលីស ធ្វើការដោយការអធ្យាស្រ័យ និង យោគយល់គឺ មិនអាក្រក់ដូចសំដីអ្នកគួកជេរនោះទេ សំខាន់គឺអ្នកមកធ្វើមានឯកសារគ្រប់គ្រាប់ ហើយបើមិនគ្រប់គ្រាន់គេមានតែណែនាំតើអ្វីខ្លះត្រូវបំពេញបន្ថែមដើម្បីកុំឲ្យលំបាកមកច្រើនដង ។
មិនចង់រំខានដល់ការរកលុយរបស់អ្នកដទៃនោះទេ តែបើរកលុយបានពីកន្លែងហ្នឹង ហើយកុំនិយាយអាក្រក់ពីកន្លែងហ្នឹងធ្វើស្អីក្រែងជាឆ្នាំងបាយខ្លួនឯងតើអ្ហីប្រយ័ត្នគេបោសសម្អាតចេញ ។ ហេស ហេ ៕