ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកួតប៉េងប៉ុង អបអរខួបមិត្តភាពខួបទី៦០មិត្តភាពកម្ពុជា-ចិន

119

​ភ្នំពេញ:សមាគមមិត្តភាពកម្ពុជា-ចិនសហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជានិងក្លិបវាយកូន
ឃ្លីលើតុAll Star របស់កម្ពុជាបានរៀបចំការប្រកួតកីឡាវាយកូនឃ្លីលើតុពេញមួយថ្ងៃទី៥សីហារវាងក្រុមជម្រើស
ជាតិកម្ពុជាជាមួយក្រុមមកពីទីក្រុងភីងហ៊ូនៃខេត្តជឺជាំងប្រទេសចិន ។

​លោកឧកញ៉ារ័ត្ន សុខនប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោកប៉ុន សុខប្រធានមជ្ឈមណ្ឌលជាតិ
ហ្វឹកហ្វឺនកីឡាបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតនោះ ។

​សូមបញ្ជាក់ថាការប្រកួតនេះទោះបីទាំងសងខាងត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាពក៏ពិតមែនតែអ្វីៗត្រូវផ្ដោត
ជាសំខាន់លើមិត្តភាពច្រើនជាង ។លោកឃុន ផាន់និតដែលជាម្ចាស់ក្លិបកីឡាវាយកូនឃ្លីលើតុAll Star បានបញ្ជាក់
ថានេះជាមោទនភាពណាស់ដែលសហព័ន្ធសម្រេចជ្រើសរើសក្លិបរបស់លោកជាកន្លែងប្រកួត ។

​សូមបញ្ចាក់ថាក្លិបAll Star ជាក្លិបសមាជិករបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ។គឺជាក្លិបសកម្មមួយ
ដែលតែងតែចូលរួមគ្រប់សកម្មភាពរបស់សហព័ន្ធ ។

​សូមបញ្ជាក់ថាការប្រកួតនេះគឺខាងភាគីចិនមានកីឡាករចំនួន៨រូប ឯ ខាងកម្ពុជាក៏មានកីឡាករចំនួន៨រូបដែរ
ហើយវិញ្ញាសាដែលដាក់ឲ្យប្រកួតមានវិញ្ញាសាប្រកួតជាក្រុម វិញ្ញាសាប្រកួតជាគូ និង វិញ្ញាសាប្រកួតជាឯកត្តជន ៕

អត្ថបទដែលជាប់ទាក់ទង