ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាត់បងទូរស័ព្ទមិនលើកសោះ ទៅដល់បន្ទប់ជួលប្រទះឃើញបងប្រុសដេកស្លាប់

81

ភ្នំពេញ ៖ប្អូនស្រីប្រទះឃើញបងប្រុសដេកស្លាប់នៅបន្ទប់ផ្ទះជួលមួយ បន្ទាប់ពីព្យាយាមទូរស័ព្ទទៅបងប្រុសរបស់ខ្លួន ដែលដេកក្នុងបន្ទប់មិនព្រមលើកទូស័ព្ទក៏ជិះម៉ូតូមកដល់កន្លែង ក៏ទ្រហោយំ ។ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៨ នៅបន្ទប់លេខ៣ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ឆៃ រ៉ា អាយុ២៦ឆ្នាំមុខរបររៀន កូរ៉េ នឹងធ្វើការសំណង់ ស្នាក់នៅភូមិ ប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិត្រពាំងឈូក ឃុំជ្រលង ស្រុកបារាយណ៍ខេត្តកំពង់ធំ ។
យោងតាមប្អូនស្រីបង្កើត ឈ្មោះ ឆៃ សារ៉េត អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅជាមួយគ្នា បានឲ្យដឹងថា បងប្រុសរបស់ខ្លួន រួមជាមួយរូបនាង កាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៨ បានទៅលេងនៅផ្ទះបងប្រុសម្នាក់ទៀត ឈ្មោះ ឆៃ វ៉ា អាយុ៣៤ឆ្នាំ ស្នាក់នៅក្បែរគ្នា ក្នុងភូមិកើតហេតុ រួចបានហូបបាយជាមួយបងប្អូនជុំគ្នា លុះដល់ព្រឹកឡើងថ្ងៃទី០៥ ខែសីហា នេះ ពេលចេញទៅធ្វើការថែមម៉ោងថ្ងៃអាទិត្យ ចំណែកបងប្រុស សង្ងំដេកក្នុងបន្ទប់ រហូតដល់ម៉ោងជាង១១ថ្ងៃត្រង់ ខ្លួនបានទូរស័ព្ទ មកបងប្រុសតែ មិនឃើញលើកសោះ លុះដល់ម៉ោង ៤និង៣០នាទី ចេញពីធ្វើការមកដល់បន្ទប់ ទ្វារខ្ទាស់គន្លឹះ ហៅបងប្រុសមិនឆ្លើយ ទៅតាមបងប្រុសឈ្មោះ ឆៃ វ៉ា មកជួយគាស់កាត់សោរទ្វារ ចូលមើលស្រាប់តែឃើញ ដេកស្លាប់បាត់ទៅហើយ ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ ។
ក្រោយកើតហេតុសពជនរងគ្រោះ សមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យ ឃើញថា ស្លាប់ដោយជម្ងឺខ្យល់គ ហើយក្រុមគ្រួសារ ស្នើសុំឲ្យសមត្ថកិច្ចជួយធ្វើលិខិតបញ្ជាក់មរណភាព រួចដឹកសាកសពយកទៅស្រុកកំណើត ៕

អត្ថបទដែលជាប់ទាក់ទង