អាជ្ញាធរខណ្ឌបឹងកេងកង ចុះផ្សព្វផ្សាយជាលក្ខណៈទ្រង់ទ្រាយធំ តាមដងផ្លូវក្នុងមូលដ្ឋាន ស្ដីពីវិធានការបង្ការទប់ស្កាត់ជម្ងឺកូវីដ១៩
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះរដ្ឋបាលខណ្ឌបឹងកេងកង ដែលដឹកនាំដោយលោក ធឹម
សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និង លោកស្រីស៊ិន រតនា
អភិបាលរងខណ្ឌបឹងកេងកងព្រមទាំងមន្រ្តីរាជការទូទាំងសាលាខណ្ឌបឹងកេងកងនិងអាជ្ញាធរសង្កាត់ទាំង៧សង្កា
ត់ដោយបានបន្តចុះផ្សព្វផ្សាយយុទ្ឋនាការជាលក្ខណៈទ្រុងទ្រាយធំនៅលើទី២
ដោយធ្វើដំណើរតាមមធ្យោបាយនានាតាមដងវិថីនិងតាមដងផ្លូវនានាក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងដោយស្តីពីវិធានកា
រ បង្ការទប់ស្កាត់ដោយការពារ នៃការឆ្លង រាលដាលនូវមេរោគ កូវីដ-១៩(COVID19)នៅតាមសង្កាត់ទាំង៧
ក្នុងមូលដ្ឋានខណ្ឌបឹងកេងកង នៃរាជធានីភ្នំពេញគឺដើម្បីចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ
១៩នេះហើយការងារនេះដោយមានការចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងខណ្ឌ
លោកនាយក-នាយករង ប្រធាន និងអនុប្រធានការិយាល័យ លោក-លោកស្រីចៅសង្កាត់ទាំង៧
ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើនរយនាក់តាមមធ្យោបាយនានាយ៉ាងច្រើនកុះករផងដែរ។
ជាមួយគ្នានេះដែររដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការដឹកនាំដ៏ឈ្លាសវៃពីសំណាក់លោកធឹម
សំអានជាអភិបាលខណ្ឌបឹងកេងកងដោយសូមជូនពរទៅដល់បងប្អូនប្រជាជនដែលរស់នៅក្នុងមូលដ្ឋានខណ្ឌបឹង
កេងកងដែលមានចំនួន០៧សង្កាត់ដោយសូមជៀសឆ្ងាយពីជំងឺកូវីដ១៩(COVID19)ទាំងអស់គ្នា
ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕