ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យ​បំផ្លាញ​ផ្ទះ​អ្នកស្រុក កើតឡើង​ពេល​កណ្ដាលរាត្រី​

46

​ភ្នំពេញ​៖​បើ​យោងតាម​សេចក្ដីរាយការណ៍ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ច្បារ​ពៅ បានអោយដឹង​នៅ​ព្រឹក​ថ្ងៃ​១៤​ខែវិច្ឆិកា​នេះ​មក​ថា ដោយ​ស្ដីពី​ករណី​អគ្គីភ័យ​បំផ្លាញ​ផ្ទះ​អ្នកស្រុក កាលពី​ម៉ោង​រំលង​អា​ធ្រា​ត​នា​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​ចាប់តាំងពី​ម៉ោង​១ រហូតដល់​ម៉ោង​ទៀបភ្លឺ ។​

​ចំពោះ​ករណី​អគ្គីភ័យ​កើតឡើង​នៅផ្ទះ​លេខ​មួយ​បេ​ផ្លូវ​៣៧១​ភូមិ​ដើម​ម៉ាក់​ក្លឿ​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះ គូ ស៊ុយ​ហ្គិ​ច ភេទ​ស្រី បាន​ជួល​ឱ្យឈ្មោះ ង្វៀង ធី​លិ​ន ភេទ​ស្រី​អាយុ ២៣​ឆ្នាំ ប្រកប​អាជីវកម្ម​លក់​កាហ្វេ​។
អគ្គីភ័យ​ខាងលើ​បណ្ដាលមកពី​ទុស្សេ​ចរន្តអគ្គិសនី​ម៉ាស៊ីនបោកខោអាវ បណ្ដាលឱ្យ​ខូចខាត​ខោអាវ និង​សម្ភារៈ​មួយចំនួន​តែ​ពុំមាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ឡើយ​។

​អគ្គីភ័យ​ខាងលើ​ត្រូវបាន​ពន្លត់​ចប់​ជា​ស្ថាពរ​នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល​ក្រោម​ការជួយ​អន្តរាគមន៍​របស់​ឡាន​ទឹក​សាលាខណ្ឌ​ច្បារអំពៅ និង​កម្លាំង​សាមគ្គី​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​កន្លែងកើតហេតុ​៕​

អត្ថបទដែលជាប់ទាក់ទង