នគរបាលខណ្ឌឫស្សីកែវ ឃាត់ខ្លួនមនុស្ស៤នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់
ភ្នំពេញ៖ នគរបាលខណ្ឌឫស្សីកែវ បានឃាត់ខ្លួនជនសង្ស័យ៤នាក់ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ៣ករណីផ្សេងគ្នា
ក្នុងនោះ នៅវេលាម៉ោង៦ និង០០នាទីល្ងាច នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍ និងខណ្ឧ បង្រ្កាបជាក់ស្ដែង និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចផ្លូវលំ ក្រុម៦ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ។ និងត្រង់ចំណុច ផ្លូវលំ ក្រុម៤ ភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឲ្យដឹងថា ជនសង្ស័យ ០៤នាក់នេះ
១-ឈ្មោះសម្បត្តិ មករា ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ សមត្ថកិច្ចដកហូតក្រាមពណ៍សថ្លាចំនួន០៨កញ្ចប់។
២-ឈ្មោះង្វៀង យុាំងសាង ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិវៀតណាម មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។
៣-ឈ្មោះ ហែម សុខលាភ ភេទប្រុស អាយុ ៣៨ ជនជាតិខ្មែរ ស្នាក់នៅ ភូមិឡកមបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ មេការ ខារ៉ាអូខេ។ ដកហូត ក្រាមពណ៍សថ្លាចំនួន០៣កញ្ចប់ (របស់ ង្វៀង យុំាសាង)។
៤- ឈ្មោះ ង្វៀង យ៉ាំងទី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិថ្មី សង្កាត់ព្រែកព្នៅ មុខរបរមិនពិតប្រាកដ។ សំភារៈដកហូត ក្រាមពណ៌សថ្លាចំនួន០៤កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕