គណៈបញ្ជាការឯកភាពស្រុកកៀនស្វាយ ចុះពិនិត្យទីតាំងខារ៉ាអូខេ២កន្លែង នៅយប់នេះ
កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា ដោយនៅយប់ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះក្រោយពីទទួលបានបទបញ្ជាពីលោកអភិបាលស្រុកកៀនស្វាយ អ៊ូ ឈាង ដោយបញ្ជាអោយកម្លាំងជំនាញចុះពិនិត្យមើលទីតាំងហាងខារ៉ាអូខេ ដែលមាននៅក្នុងមូលដ្ឋាន ឃុំភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
លោកអធិការបន្តទៀតថាការងារនេះកំលាំងគណៈបញ្ជាការឯកភាពស្រុក កៀនស្វាយដឹកនាំដោយ
លោក សុខ ពិសិទ្ធ អភិបាលរងស្រុកកៀនស្វាយ,លោកវឯ ព្រុំ សំណាងអធិការស្រុកកៀនស្វាយនិងលោក វទោ អ៊ួន សុផាត
មេបញ្ជាការអាវុធហត្ថស្រុកកៀនស្វាយ
ព្រមទាំងកំលាំងផ្នែកនគរបាលយុត្តិធម៌ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ
បានចុះពិនិត្យមើលហាងខារ៉ាអូខេ២កន្លែងដែលមានស្លាកយីហោប៊ីប៊ី និង អូនណយ ក្រោយពិនិត្យរួចឃើញថា ហាងខារ៉ាអូខេប៊ីប៊ីមានភ្ញៀវកំពុងតែពិសាអាហារនៅកញ្ចុសតែមិនមានក្នុងបន្ទប់ខារ៉ាអូខេទេ ។ចំណែកឯហាងខារ៉ាអូខេអូនណយមានភ្លៀវពិសាអាហារនៅបន្ទប់ខារ៉ាអូនខេ។
ការពិនិត្យជារួមឃើញថា
ភ្ញៀវបានចាកចេញអស់មុនពេលសមត្ថកិច្ចយើងចុះទៅដល់ ដោយមានបញ្ជាពីគណៈបញ្ជាកាឯកភាពស្រុកអោយបែងចែកធ្វើការងារស្រាវជ្រាវត្រួតពិនឹត្យលើគោលដៅទាំង2ក្នុងនោះ
ផ្នែកនគរបាលយុត្តិធម៌ និងកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំចុះស្រាវជ្រាវនៅហាងខារ៉ាអូខេប៊ីប៊ី។ ចំណែកកំលាំងកងរាជអាវុតហត្ថចុះស្រាវជ្រាវហាងខារ៉ាអូខេអូនណយ បន្ទាប់មកកំលាំងសមត្ថកិច្ចយើងបានធ្វើការសួរបំភ្លឺដល់ភ្ញៀវដែលមកហូបចុកនៅកញ្ចុះខាងក្រៅ
ជាលក្ខណៈគ្រួសារចំនួន ០២ តុ ក្រោយពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ និងជំនាញនគរបាលយុត្តិធម៌ បានធ្វើកំណត់ហេតុសួរបំភ្លឺដល់ភ្ញៀវទាំងនោះ រួចរាល់ហើយ គឺពួកគាត់មិនបានចូលច្រៀងក្នុងបន្ទប់ខារ៉ាអូខេនោះឡើយ ដោយពួកគាត់មកហូបចុកជាលក្ខណៈគ្រួសារទេ ។ កំលាំងប៉ុស្តិ៍ និង នគរបាលយុត្តិធម៌ រួមនិងគណៈបញ្ជាការឯកភាពឃុំ បានធ្វើកិច្ចសន្យាអប់រំដល់ម្ចាស់ហាងប៊ីប៊ី មិនអោយមានការលបលួចបើកដំណើរការខារ៉ាអូខេឡើយ រហូតមានការសម្រេចសារជាថ្មី ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមទប់ស្កាត់បង្ការជំងឺកូវីដ19 ។
តាមការចង្អុលណែនាំរបស់លោក អ៊ូ ឈាង អភិបាលស្រុកនឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក៕