ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ប្រុស​,​ស្រី​៥​នាក់ ជាប់អន្ទាក់​ប៉ូលិស​កៀនស្វាយ ករណី​ជួញដូរ​គ្រឿងញៀន​

70

កណ្ដាល​៖​លោក​ព្រុំ សំណាង អធិការ​ប៉ូលិស​ស្រុក​កៀនស្វាយ​បានអោយដឹងថា​ដោយ​ស្តីពីៈ ករណី ជួញដូរ និង រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​ម៉ា​ទឹកកក​)​នៅ ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​កាលពី​រសៀល​ថ្ងៃទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​នេះ​ដោយ​ខាង​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​ធ្វើការ​ឡោមព័ទ្ធ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស ស្រី​ចំនួន​៥​នាក់​ជាមួយ​គ្រឿងញៀន​ផងដែរ​។​
លោក​អធិការ​បន្តទៀតថា​វំ​ពោះ​ជ​នស​ង្ស័​យៈ ០៥ នាក់​ក្នុងនោះ​ស្រី ម្នាក់​ផងដែរ​។​
ជនសង្ស័យ​ទី​១- ឈ្មោះ​កែម តុ​ប ហៅ​តុល ភេទ​ប្រុស អាយុ ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​
​ទី​២- ឈ្មោះ​ប៉ាង រតនា ហៅ ឆៃ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ​
​មាន​ទីលំនៅ​ភូមិ​ដូន​ស ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល (​ឃាត់ខ្លួន​)
​ទី​៣- ឈ្មោះ​ណូយ សុ​ឃីម ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ​
ទី​៤៤- ឈ្មោះ កែម ចរិយា ហៅ កា​ចុស ភេទ​ស្រី អាយុ ៣១​ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ពុំ​ពិតប្រាកដ​
​មាន​ទីលំនៅ​ភូមិ រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​ឃាត់ខ្លួន​)​និង​ទី​៥-​ឈ្មោះ ឆាង ពិសិដ្ឋ​ហៅ ខុង ភេទ​ប្រុស​អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ ពុំ​ពិតប្រាកដ ទីលំនៅ​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​រត់គេចខ្លួន​) ។​
ចំពោះ​វត្ថុតាង​ចាប់យក​រួមមាន​៖
១ – ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ម៉ា​ទឹកកក ចំនួន​០៥​កញ្ចប់ (​ធំ ០១​កញ្ចប់​តូច ០៤​កញ្ចប់​)
២- ម៉ូតូ​ចំនួន​០១​គ្រឿង​
​ម៉ាក​ZUZUKI ស្មាស ពណ៍​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1AV.4179
៣ – សម្ភា​រះ​ប្រើប្រាស់​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​
លោក​អធិការ​កៀនស្វាយ​បន្តទៀតថា​នៅ​ថ្ងៃ​.​ខែ​.​ឆ្នាំ​ខាងលើ កម្លាំង​សម​ត្ត​កិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក​កៀនស្វាយ បាន​នៅក្នុង​ភូមិសាស្ត្រ​ឃុំ​ភូមិធំ ។​លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ល្បាត​ដល់​ចំណុច​ភូមិ​រទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល សកម្មភាព​ជួញដូរ​ថ្នាំញៀន នៅ​ចំណុចកើតហេតុ​ក៏​ឃើញ​ឈ្មោះ កែម តុ​ប ហៅ តុល ភេទ​ប្រុស កំពុង​អង្គុយ​លើ​អង្រឹង​ម្នាក់ឯង ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​សួរនាំ​និង​ឆែកឆេរ​លើ​ខ្លួនប្រាណ​រកឃើញ​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ០១ កញ្ចប់​នៅក្នុង​ហោ​ប៉ាវ​ខោ​របស់​ជនសង្ស័យ​ខាងលើ​។​ចំណែក​ឈ្មោះ ឡូយ សុ​ឃីម​ភេទ​ប្រុស អាយុ 23 ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ និង​ឈ្មោះ កែម ចរិយា ភេទ​ស្រី អាយុ ៣១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​នៅ​ក្នុងផ្ទះ​របស់ខ្លួន ដោយមាន​ការសង្ស័យ សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​និង​បាន​បង្កើត​គណៈកម្មការ​ឆែកឆេរ​រកឃើញ​ថ្នាំញៀន (​ម៉ា​ទឹកកក​) ចំនួន ០២ កញ្ចប់​ទៀត ។ ពេលនោះ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​សួរ​នាំនៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ទឹកកក មួយកញ្ចប់​ខាងលើ​ខ្លួន​បាន​ទិញ​ពី​ឈ្មោះ​ប៉ាង រតនា ហៅ ឆៃ ភេទ​ប្រុស​អាយុ ២៦ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​នៅ​ភូមិ​ដូន​ស ឃុំ​គគីរ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​មួយកញ្ចប់​តូច​តម្លៃ ១៥០០០ រៀល ដើម្បី​យកមកប្រើ​ប្រាស់​។​ចំណែក​ឈ្មោះ ណូយ សុ​ឃីម ភេទ​ប្រុស និង​ឈ្មោះ កែម ចរិយា ហៅ​កា​ចុស ភេទ​ស្រី បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ខាងលើ​ពិតជា​របស់ខ្លួន ហើយ​ខ្លួន​បាន​ទិញ​ពីរ​ឈ្មោះ ណា​ង ភេទ​ប្រុស អាយុ​ប្រហែល ៣៥ ឆ្នាំ​ជនជាតិខ្មែរ (​មិន​ស្គាល់​ទី លំនៅ​) នៅ​រោងចក្រ​យី​ដា​ស្ថិតនៅ​ក្នុងភូមិ​ឫស្សីស្រុក​ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល មួយកញ្ចប់​តម្លៃ ១០០០០០៛(​ដប់ ម៉ឺន​រៀល​) ដើម្បី​យកមក​វេច​ខ្ចប់​ជា​កញ្ចប់​តូចៗ​ដើម្បី​លក់​បន្ត ។​
ក្រោយពី​ទទួល​ចម្លើយសារភាព​ភ្លាម​កម្លាំង​សមត្ថកិច្ច ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ភូមិធំ សហការ​ជាមួយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​កៀនស្វាយ បាន​ចុះទៅ​ឃាត់ខ្លួន​ឈ្មោះ ប៉ាង រតនា ហៅ ឆៃ ភេទ ប្រុស អាយុ ២៦ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ម្នាក់ទៀត​នៅផ្ទះ​ស្ថិតនៅ​ក្នុងភូមិ​ដូន​ស ឃុំ​គគីរ ស្រុក​កៀនស្វាយ​ខេត្តកណ្តាល ដកហូត​បាន​ថ្នាំញៀន​ម៉ា​ទឹកកក​ចំនួន ២ កញ្ចប់ (​ធំ​មួយកញ្ចប់ តូច​មួយកញ្ចប់​) និង​សម្ភា​រៈវេច​ខ្ចប់ និង​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ឈ្មោះ ប៉ាង រតនា ហៅ ឆៃ ភេទ​ប្រុស បាន​ឆ្លើយ​សារភាពថា ថ្នាំញៀន​ខាងលើ​ពិតជា​របស់ខ្លួន​ពិត ប្រាកដ​មែន ដែល​ខ្លួន​បាន​ទិញ​ពី ឈ្មោះ ឆាង ពិសិដ្ឋ ហៅ ខុង ប្រុស​អាយុ ២៦ ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ ពុំ​ពិតប្រាកដ មាន​ទីលំនៅ​នៅ​ភូមិ​ទាំង​ត្បូង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល យកមក​វេច​ខ្ចប់​ជា​កញ្ចប់​តូច ៗ ដើម្បី​លក់​បន្ត ។ រួច​កម្លាំង​សមត្ថកិច្ច​ក៏បាន​សុំ​គោលការណ៍ លោក​អធិការ ចុះទៅ​ដល់ផ្ទះ​របស់​ឈ្មោះ ឆាង ពិសិដ្ឋ ហៅ ខុង ភេទ​ប្រុស នៅ​ភូមិ​ឃុំ​កើតហេតុ តែ​ឈ្មោះ ឆាង ពិសិដ្ឋ ហៅ​ខុង ភេទ​ប្រុស បាន​គេចខ្លួនបាត់ រួច​កម្លាំង​សមត្ថកិច្ច​ក៏​បញ្ជូន​ខ្លួន​ជនសង្ស័យ ៤ នាក់ រួមទាំង វត្ថុតាង មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ធំ ដើម្បី​សួរនាំ នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង ៤ នាក់​បាន​ឆ្លើយ​សារភាពថា​ថ្នាំញៀន (​ម៉ា​ទឹកកក​) ខាងលើ​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន ។ ក្រោយពី​សួរនាំ​រួច​កម្លាំង​សមត្ថកិច្ច​ក៏​បញ្ជូន​ជនសង្ស័យ​បន្ត មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង