ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដើម្បី​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ដឹកនាំ​កម្លាំង​ផ្ទាល់​ក្នុង​បេសកកម្ម​ចែក​ម៉ាស ជូន​ប្រជាពលរដ្ឋ​លើក​ទី​៣ ជា​វិធាន​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​កូ​វីដ​-១៩

94

​ភ្នំពេញ​៖ ប្រតិបត្តិ​ការចែក​ម៉ាស​០២​ថ្ងៃ ជាប់​គ្នា​រួចមក កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២០ រួចមក​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន បានទទួល​ម៉ាស​បន្ថែម ចំនួន​២​ម៉ឺន​ទៀត ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ យកមក​ចែកជូន​ប្រជាពលរដ្ឋ​ជា​លើក​ទី​៣ ដើម្បី​ចូលរួម​បង្កា​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ កូ​វីដ​-១៩​។​
​មុនពេល​យក​ម៉ាស​ទៅ​ចែកជូន​ប្រជាពលរដ្ឋ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ឆ្លៀត​ធ្វើការ​រំលែក​ម៉ាស ដាក់ចូល​ថង់​ដាច់ដោយឡែក​មួយៗ ដើម្បី​រក្សា​គុណភាព​ម៉ាស ឲ្យ​មាន​អនាម័យ និង​មាន​សុវត្ថិភាព​កាន់តែ​ខ្ពស់​។​
​ដោយ​បានទទួល​ការអនុញ្ញាត ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ប្រតិបត្តិ​ការចែក​ម៉ាស​លើក​ទី​៣ របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ គឺ​ជ្រើស​រើសយក​គោលដៅ​នៅ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក្នុងនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខណ្ឌដង្កោ បាន​ដឹកនាំ​កម្លាំង​ចុះ​ចែក​ដោយផ្ទាល់ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌ​-​សង្កាត់ ក្នុង​ខណ្ឌដង្កោ ព្រមទាំង​យុ​វជ ស​.​ស​.​យ​.​ក សង្កាត់​ព្រែកកំពឹស​ផងដែរ​។​
​តាមផ្លូវ​ទៅកាន់​គោលដៅ​ចែក​ម៉ាស​ក្នុង​ខណ្ឌដង្កោ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង និង​ក្រុមការងារ ក៏បាន​ឈប់​ចែក​ដល់​អ្នកដំណើរ ដែល​មិនមាន​ពាក់​ម៉ាស​មួយចំនួន​ជា​បន្តបន្ទាប់ និង​បាន​ផ្សព្វផ្សាយ​សារ​សម្លេង​តាមរយៈ ឧ​គ្ឃោ​សន​សព្ទ ដែល​បំពាក់​នៅលើ​ម៉ូតូ​កង់​បី ចំនួន​១២​គ្រឿង ស្តីពី​របៀប​ប្រើប្រាស់​ម៉ាស និង​សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ស្តីពី​វិធានការ​ការពារ​និង​ទប់ស្កាត់​ការរីក​រាលដាល នូវ​ជំងឺឆ្លង កូ​វីដ​១៩ ដែល​សារ​សម្លេង​ទាំងនេះ ផ្តួចផ្តើម​ថត​ចេញ​ឡើង​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ផ្ទាល់​។​
​គួរបញ្ជាក់​ផងដែរ​ថា ៖​ម៉ាស​ក្រណាត់ ដែល​បាន​ចែកជូន​នាពេលនេះ អាច​បោក​ទឹក​យកមកប្រើ​ប្រាស់​បាន​ច្រើនដង ដែល​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បញ្ជា​ឲ្យ​បញ្ចេញ​ចំនួន​២​លាន​ម៉ាស ពី​ឃ្លាំង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ប្រគល់​ឲ្យ​ក្រសួងសុខាភិបាល និង​សាលា​រាជធានី​ភ្នំពេញ ធ្វើការ​ចាត់ចែង​ចែកជូន​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ នៅ​រាជធានី​ភ្នំពេញ​៕​

អត្ថបទដែលជាប់ទាក់ទង