ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រកឃើញហើយសពស្ត្រីម្នាក់ ស្លាប់ត្រូវផ្ទះកញ្ចក់លំហែរកាយ កម្ពស់២ជាន់របស់ឧកញ៉ាម្នាក់ បាក់ស្រុតចូលក្នុងស្រះទឹកសង្កត់ពីលើនោះហើយ

104

ភ្នំពេញ៖សម្ត្ថកិច្ចចម្រុះរុករកឃើញហើយសពស្ត្រីម្នាក់ដែលស្លាប់ក្រោយផ្ទះកញ្ចក់លំហែរកាយកម្ពស់២ជាន់មួយនៅជាប់មាត់ស្រះក្នុងភូមិគ្រឹះរបស់ឧកញ៉ាម្នាក់បាក់ស្រុតចូលក្នុងស្រះទឹកសង្កត់លើនោះហើយនាម៉ោ១១ព្រឹកថ្ងៃទី១៥វិច្ឆិកានេះក្រោយម្ចាស់ភូមិគ្រឹះបូមទឹកចេញអស់ឬរីង។

សមត្ថកិច្ចបានឲ្យដឹងថា ៖ជនរងគ្រោះមានឈ្មោះហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ សព្វថ្ងៃស្នាក់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។

មកដល់ថ្ងៃ១៥វិច្ឆិកាហើយនៅតែគ្មានសមត្ថក៨ច្ចណាម្នាក់ហ៊ានប្រាប់ឈ្មោះឧកញ៉ាខាងលើដល់អ្នសារព័ត៌មានដែរដូច្នេះនៅតែអត់ឈ្មោះម្ចាស់ផ្ទះដដែល។
គួរបញ្ជាក់ថា ៖ហេតុការណ៍នេះបានកើតឡើងតាំងពីម៉ោង១០ នឹង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
នៅក្នុងភូមិគ្រឹះដ៍ស្កឹមស្កៃមួយកន្លែង តាមផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមមិនបានរាយការណ៍មកនោះទេគឺ សុខចិត្តសង្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលាម៉ោង៦ព្រលប់ថ្ងៃដដែលទើបបែកធ្លាយផ្អើលអ្នកស្រុកតែម្តង។

ប្រជាពលរដ្ននៅក្បែរភូមិគ្រឹះខាងលើបានឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ពួកគាត់ដែលរស់នៅក្បែរកន្លែងកើតហេតុបានឮសូរ សម្លេងបាក់ស្រុតរលំផ្ទះកញ្ចុក់នោះដែរ តែមិនចាប់អារម្មណ៍ នឹកគិតថា គេវាយផ្ទះចាស់ចោល ដើម្បីសង់ថ្មី ស្រាប់តែមកដល់ព្រលប់ថ្ងៃដដែលទើបភ្ញាក់ផ្អើលថាមានស្ត្រីម្នាក់បានស្លាប់។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា ផ្ទះកញ្ចុក់នេះបានបាត់ស្រុតចូលក្នុងស្រះទឹក តាំងពីពេលព្រឹកមកម្លេះ តែម្ចាស់ផ្ទះ មិនទម្លាយព័ត៌មាន បិទទ្វាររបងជិត សង្ងំឲ្យកម្មករកកាយរើ បូមទឹកចេញរហូតអស់លទ្ធភាព រកសពមិនឃើញទើបទម្លាយព័ត៌មានប្រាប់ទៅសាច់ញាតិ ក្នុងភូមិ ទើបផ្អើលឆោឡោនៅល្ងាចថ្ងៃកើតហេតុ ។
តែទោះជាយ៉ាងណាក្តី ទីតាំងពីកើតហេតុ ត្រូវបានម្ចាស់ បិទទ្វាររបងជាប់ ក្រៅពីសមត្ថកិច្ច មិនអនុញាតិឲ្យចូលឡើយ ហើយការងារបូមទឹករើកកាយរកសព នៅតែបន្តអស់ច្រើនម៉ោងក៏រកមិនឃើញរហូតដល់ម៉ោង១១ព្រឹកថ្ងៃទី១៥វិច្ឆិការនេះទើបសមត្ថកិច្ចរុករកឃើញ៕

អត្ថបទដែលជាប់ទាក់ទង