ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នរណា​ជា​អ្នកខ្លាំង​ចុងក្រោយ​ ដែល​ឡើងទៅ​ វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

112

​ ​ភ្នំពេញ​៖​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by Cell Card បន្ទាប់ពី​ផ្អាក​មួយ​សប្ដាហ៍​ដោយសារ​កូ​វីដ ១៩​នោះ​នៅ​ថ្ងៃទី​២១​វិច្ឆិកា​​នេះ​ការប្រកួត​នឹង​ចាប់ផ្ដើម​ឡើងវិញ​ដែល​នេះ​ជាការ​ប្រកួត​បន្ត​វគ្គ​ជម្រុះ​ជុំ​ទី​២​ដើម្បី​រក​អ្នកខ្លាំង​ចុងក្រោយ​សម្រាប់​ឡើងទៅ​ប្រកួត​បន្ត​វគ្គ​ពាក់​​កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​
​ ​សម្រាប់​ការប្រកួត​ជ​ម្រុំ​ចុងក្រោយ​នៃ​ជុំ​ទី​២​នេះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​សាន់ សំអុន​ក្លិប​អា​រុណ​រះ​កីឡា​ត្រូវ​ជួប​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​​ជើង​ខ្លាំង​មកពី​ក្លិប​សាល​វ័​ន្ដ​កីឡា​គឺ​យ៉​ន ពិសី ។​តាមពិត​យ៉​ន ពិសី​ស្គាល់​សង្វៀន​ប្រដាល់​មុន​សំអុន​យូរណាស់​ការប្រកួត​រប​ស់​គេ​ក៏មាន​បទ​​ពិសោធន៍​ខ្ពស់​ដែរ ។​
​ ​ទោះជា​សំអុន​ជា​ក្មេង​ស្រករ​ក្រោយ​ក៏​ពិតមែនតែ​មិនទាន់​ប្រាកដថា​ពិសី​អាច​ប្រជែង​បាន​កៅអី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នោះទេ​​ព្រោះ​មួយរយៈ​នេះ​មាន​អ្នក​ប្រដាល់​ជើងចាស់​មិនតិច​ទេ​ដែល​ត្រូវ​សំអុន​ផ្ដួល​បាន ។​កាល​ប្រកួត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​១​សំអុន​បាន​ផ្ដួល​អ្នក​ប្រដាល់​​ផាន ផាន់​ណាត់​ក្លិប​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១​បាន​មុន​ស្នូរ​ជួង​បញ្ច​បើ​ទឹក​ទី​៣ ។ ចំពោះ​ពិសី​វិញ​គេ​ក៏បាន​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​រ៉ា រ៉​យ៉ា​​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ​ដែរ ។​
​ ​សាន់ សំអុន​មាន​ប្រ​វត្ត​ន៍​ប្រកួត​ចំនួន​៣២​ដង ឈ្នះ​២៦​ដង ចាញ់​៥​ដង និង​ស្មើ​ពិ​ោ​ន្ទុ​១ ដង ។ ចំពោះ​យ៉​ន ពិសី​វិញ​គេ​មាន​ប្រ​វត្ត​ន៍​ប្រ​​កួត​ចំនួន​៣៨​ដង ឈ្នះ​២៨​ដង ចាញ់​៧​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ នរណា​ប្រជែង​បាន​កៅអី​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។​
​ ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​អ្នក​ប្រដាល់​ធន អៀង​ឡេង​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រ​​កួត​ជាមួយ​អ្នក​ប្រដាល់​នូវ សុខ​ទី​មកពី​ក្លិប​ខេត្ត​រតនគីរី​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​មាន​ស្ទីល​វ៉ៃ​ខុសគ្នា ។ អៀង​ឡេង​មាន​ទេពកោសល្យ​ប្រើ​ជង្គង់ និង កែង​ហើយ​ការ​វ៉ៃ​ចេញ​របស់គេ​មាន​​ប្រសិទ្ធិភាព​ណាស់ ។​ចំពោះ​នូវ សុខ​ទី​កណ្ដាប់ដៃ និង​ការ​ទាត់​ចេញ​របស់គេ​ធ្ងន់​ហើយ​មាន​ប្រសិទ្ធិ​ភាពមិន​ចាញ់​ជង្គង់ និង កែង​របស់​អៀង​​ឡេង​ឡើយ ។​
​ ​អាវុធ​របស់​ពួកគេ​ទាំង​២​សុទ្ធតែ​ចាក់​បានល្អ​ដូចគ្នា​នរណា​ប្រហែស​ងាយ​នឹងមាន​គ្រោះថ្នាក់​ដល់​សន្លប់​ណាស់ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រសិនបើ​គេ​ប្រកួត​គ្នា​រហូត​ចប់​ទឹក​នោះ​រវាង​អ្នកឈ្នះ​និង អ្នកចាញ់​គឺ​ទ្រមខ្លួន​ដូចគ្នា ។​នរណា​ជា​អ្នកឈ្នះ ?
​ ​អ្នក​ប្រដាល់​ជើងចាស់​តក់ សោ​ភ័​ណ្ឌ​ក្លិប​អេ​ភូ​ថង​កីឡា​ដែល​អាជីព​ប្រដាល់​របស់គេ​លិចអណ្ដែត​នោះបាន​វិល​មករក​ការប្រកួត​វិញ​​ដោយ​ជួប​ជាមួយ​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ធ្ងន់​យ៉ុ​ន ដា​រ័ត្ន​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​
​ ​កាលពី​ចាប់ផ្ដើម​អាជីព​ប្រដាល់​ដំបូង​សោ​ភ័​ណ្ឌ​មានការ​រីកចម្រើន​ខ្លាំងណាស់​តែ​ក្រោយមក​អ្វីៗ​ហាក់ដូចជា​លិចអណ្ដែត​ដោយសារ​​តែ​គេ​មិនសូវ​ចូល​ក្លិប​ហ្វឹកហាត់ ។​ចំពោះ​ដា​រ័ត្ន​វិញ​គេ​អាច​វ៉ៃ​បាន​ទាំង​សកល ទាំង​ក្បាច់គុន​បូរាណ​ខ្មែរ​ទោះបី​ពេលខ្លះ​គេ​ហាក់ដូចជា​ឆេវឆាវ​​ក៏ពិតមែន ។ ជំនួប​មួយ​នេះ​ទំនងជា​ដា​រ័ត្ន​មាន​ឧិ​កាស​ឈ្នះ​ច្រើនជាង​ហើយ ។​
​ ​អ្នក​ប្រដាល់​ជើង​ថ្មី​រ៉ា រ៉​យ៉ា​ក្លិប​អេ​ភូ​ថង​កីឡា​ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​ហ៊ុន ឈុន​ហេង​ក្លិប​ជ្រៃ​សែន​ជ័យ​៕

អត្ថបទដែលជាប់ទាក់ទង