ឆ្លងប្រព័ន្ធអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះរថយន្តមួយគ្រឿង
មន្ត្រីនគរបាលស្រុកបរិបូណ៌ បានឪ្យដឹងថា ៖ រថយន្តម៉ាកវីស្តូ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ ២T. ៨៧៨១ ត្រូវបានអគ្គិភ័យឆាបឆេះបណ្ដាលឲ្យខូចខាតអស់ទាំងស្រុង ។ រថយន្តខាងលើនេះជាកម្មសិទ្ធរបស់ម្ចាស់ឈ្មោះ ម៉េង សាមឌី ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅក្នុងភូមិកែវឡាតឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីឆ្លងប្រព័ន្ធអគ្គិសនីក្នុងរថយន្ត ៕