ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ករណីឆក់ខ្សែក ត្រូវសមត្ថកិច្ច ប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក

99
ភ្នំពេញ៖សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល អូរបែកក្អម ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីឆក់ខ្សែក នៅចំណុចតាមផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយប្រើប្រាស់មធ្យោបាយម៉ូតូ០១គ្រឿង ធ្វើសកម្មភាពឆក់កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សមត្ថកិច្ចបានឲ្យដឹងនៅថ្ងៃទី១៦វិច្ឆិកានេះថា៖ ជនសង្ស័យឈ្មោះ តាំង រតនា អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧៧៤ ផ្លូវបេតុង ភូមិដំណាក់ធំ សង្កាត់ស្តឹងមាន២ ខណ្ឌមានជ័យ បានធ្វើសកម្មភាពឆក់ខ្សែក របស់ជនរងគ្រោះឈ្មោះ ង៉ែត ហ៊ន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ស្នាក់នៅផ្ទះលេខ៣២ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបន្តថា៖វត្ថុតាង និងសម្ភារៈដកហូតរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខកំពង់តាម1Y-5188 របស់ជនសង្ស័យ ចំណែកខ្សែក០១ខ្សែសមត្ថកិច្ចប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើរសុំ។បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល សែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទដែលជាប់ទាក់ទង