ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាក្មេងទំនើងមួយក្រុម ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន

96

កោះកុង៖កាលពី យប់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង ០១:៣០ នាទី រំលងអាធ្រាត កម្លាំងកង អន្តរាគមន៍ ពិសេស នៃ អធិការ ដ្ឋាន នគរបាល ក្រុង ខេមរភូមិន្ទ សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាល បង្ក្រាបបានករណី ក្មេង ទំនើង ២ ក្រុម ធ្វើ សកម្មភាព វាយ កាប់ ចាក់ គ្នា នៅចំនុច សួនច្បារ មាត់ សមុទ្រ ភូមិ ០១ សង្កាត់ ស្មាច់ មាន ជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យ រងរបួសធ្ងន់ ១ នាក់ ឈ្មោះ សៀង ភុក ភេទប្រុស អាយុ ២០ ឆ្នាំ ឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ ប្រុស មាន៖
១.ឈ្មោះ រតនា សុជាតិ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅភូមិ ៤ សង្កាត់ ដងទង់ ក្រុង ខេមរភូមិន្ទ ។
២.ឈ្មោះ ម៉ាន់ ឆេង ភីលត់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិត ប្រាកដ ទីលំនៅ ភូមិ ២ សង្កាត់ ដងទង់ ក្រុង ខេមរភូមិន្ទ ។
៣.ឈ្មោះ វ៉ាន់ សុភាព (ហៅ ឈ) ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន ពិត ប្រាកដ ទីលំនៅ ភូមិ ១ សង្កាត់ ដងទង់ ក្រុង ខេមរភូមិន្ទ ។

ដកហូតវត្ថុតាងរួមមាន ៖ ដាវ ១ ដេីម ។

បច្ចុប្បន្ន ករណីនេះ កម្លាំងយើងបាន បំពេញសំណុំរឿង ចាត់ការបន្តរតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង