ឡិចស៊ីស៥៧០បុកបុរសម្នាក់ស្លាប់ កំពុងឆ្លងផ្លូវ
ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដើរឆ្លងផ្លូវត្រូវរថយន្តឡិចស៊ីស៥៧០បើកបុកពេញទំហឹង ។ ចំណែកឯតៃកុងរថយន្តក៏រត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះដែរ កើតឡើងនៅវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃចន្ទទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវ ៦០ ម៉ែត្រ ក្នុងសង្កាត់ចក្រអង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពព័ត៌មាន ពីប្អូនជនរងគ្រោះនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុរូបគេ និងជនរងគ្រោះបានមកទិញបាយហូបរួចបម្រុងដើរត្រឡប់ទៅផ្ទះវិញ ខណៈពេលកំពុងតែដើឆ្លងផ្លូវ ក៏ឃើញរថយម៉ាក lexus 570 មួយគ្រឿង ដែលពាក់ផ្លាកលេខ ភ្នំពេញ 2BB 1339 បើកបរដោយជនជាតិចិនធ្វើដំណើរក្នុងទិសដៅពីត្បូង មកជើងក្នុងលឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ក៏ជ្រុលទៅបុកជនរងគ្រោះពេញទំហឹង បណ្តាលឲ្យបោកក្បាលនៅនឹងថ្នល់ស្លាប់យ៉ាងអាណោចអាធ័ម។
សពជនរងគ្រោះមានឈ្មោះ រុំ រុណ អាយុ ២៨ ឆ្នាំ មុខរបរ អ្នកថែសួន បច្ចុប្បន្នស្នាក់នៅជិតស្តុប ៦០ ម៉ែត្រ មានទីលំនៅក្នុងភូមិកណ្ដាលស្ទឹង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕