លោកអភិបាលខណ្ឌបឹងកេងកង បន្តចលនាយុទ្ធនាការ ចែកម៉ាស់ជូនដល់បងប្អូនប្រជាជននៅតាមដងផ្លូវក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក
ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៧ខែវិច្ឆិកា ឆ្នាំ២០២០ នេះរដ្ឋបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងលោកស្រីសុិន រតនាអភិបាលរងខណ្ឌបឹងកេងកងនិងប្រធាន-អនុប្រធានការិយាល័យ ព្រមទាំងមន្រ្តីក្រោមឱវាទបានចូលរួមជាច្រើននាក់ទៀតផងដែរដោយបន្តចុះចែកម៉ាសជូនដល់បងប្អូនប្រជាជននៅសង្កាត់ទំនប់ទឹកនិងបងប្អូនជាដំណើរតាមមធ្យោបាយនានាតាមបណ្ដោយផ្លូវព្រះមុនីរ៉េតស្ថិតនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញ។
ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌបឹងកេងកងក៏បានមានមតិលើកឡើងថាការចុះចែកម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គឺបន្តចុះចែកជូនដល់ដៃបងប្អូនប្រជាជននៅក្នុងមូលដ្ឋាននិងនៅតាមដងវិថីនិងដងផ្លូវនានាដែលពួកគាត់ធ្វើដំណើរនៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េតក្នុងមូលដ្ឋានខណ្ឌបឹងកេងកងនៃរាជធានីភ្នំពេញនាព្រឹកមិញនេះហើយការងារនេះលោកអភិបាលខណ្ឌបឹងកេងកងគឺបន្តចុះចែកម៉ាសជូនបងប្អូនប្រជាជនក្នុងមូលដ្ឋាននិងតាមដងវិថីនានានិងតាមដងផ្លូវក្នុងមូលដ្ឋានជារៀងរាល់ថ្ងៃដើម្បីអោយពួកគាត់បានយល់ដឹងនិងចេះការពារខ្លួននៅពេលធ្វើដំណើរចេញទៅខាងក្រៅផ្ទះពួកគាត់។
ដូចនេះសូមបងប្អូនប្រជាជនចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕