ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនពិការរងគ្រោះដោយសារគ្រាប់មីន នៅខេត្ដប៉ៃលិន ៥០០នាក់ ទទួលស្បៀងជាគ្រឿងឧបភោគ បរិភោគ ពីសប្បុរស់ធម៏ អាជ្ញាធរជាតិកម្ចាត់មីន

77

 

ប៉ៃលិន៖ បងប្អូនជនពិការ ដោយសារគ្រាប់មីន នៅ ខេត្ដប៉ៃលិនចំនួន៥០០នាក់ មកទទួលអំណោយសប្បុរសធម៏ ពីអាជ្ញាធរជាតិកម្ចាត់មីន នៅសាលាខេត្តប៉ៃលិន នាថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមចែកអំណោយសប្បុរស់ធម៏ ជាគ្រឿងឧបភោគ បរិភោគ នេះពីលោក លី ធុជ ទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១ អាជ្ញាធរជាតិកម្ចាត់មីន។
ក្នុងឱកាសនោះលោក លី ធុជ បានបញ្ជាក់ថា៖
ជនពិការមិនមានន័យថា អសមត្ថភាពនោះទេផ្ទុយ ទៅវិញអ្នកពិការសុទ្ធតែជាអ្នកមានស្នាដៃជា វីរៈជនជាអ្នកការពារទឹកដីប្តូរសាច់ប្តូរឈាមនិងបូជាជីវិតដើម្បីជាតិនិងប្រជាជនយើង។ម្យ៉ាងទៀតបច្ចុប្បន្នអ្នកពិការគាត់ក៏ជាជីតាល្អឪពុកល្អជាបងជាប្អូនល្អឬជាកូនល្អនិងជាជីដូនជាម្តាយជាប្រពន្ធនិងជាកូនល្អផងដែរ។
លោក ទេសរដ្ឋមន្ត្រីបានបន្តថា៖ ជនពិការនៅខេត្តប៉ៃលិននេះ សុទ្ធតែជាអ្នកចូលរួមចំណែកអនុវត្តន៍ គោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោដើម្បីនាំមកនូវសុខសន្តិភាពពេញបរិបូរណ៍រហូតដល់សព្វថ្ងៃនេះ ដែលនេះសបញ្ជាក់ឲ្យឃើញថាជនពិការទាំងអស់មានគុណបំណាច់ចំពោះជាតិធំធេងណាស់ដែលពួកយើងទាំងអស់គ្នាមិនអាចបំភ្លេចគុណណូបការ:នេះបានទេ។
ក្នុងពិធីនេះដែរ លោក ផាន់ ចាន់ធុល អភិបាលខេត្ត ប៉ៃលិនបានមានប្រសាសន៍ថា៖ ក្នុងនាមភិបាលខេត្ត លោកសូមស្វាគមន៍លោកទេសរដ្ឋមន្ដ្រីដែលបានលះបង់ពេលវេលាមានតម្លៃ ចុះមកសួរសុខទុក្ខនិងយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនមកចែកជូនដល់ជនរងគ្រោះដោយសារមីនក្នុងខេត្តប៉ៃលិន។
លោកអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ពុកម៉ែបងប្អូនដែលជាជនពិការទាំងអស់កុំអស់សង្ឃឹមដោយប្រមុខរដ្ឋាភិបាលមិនទុកពុកម៉ែបងប្អូនចោលទេគឺជានិច្ចកាលសម្តេចទាំងទ្វេតែងតែនឹករលឹកនិងសួរសុខទុក្ខបងប្អូនតាមរយ:ថ្នាក់ដឹកនាំក្រោមជាតិដូចជាពេលនេះជាដើម។ ម្យ៉ាងទៀតសូមបងប្អូនថែរក្សាសុខភាពនិងស្តាប់ការណែនាំពីក្រសួងសុខាភិបាលដើម្បីជៀសផុតពីជំងឺកូវីដ-១៩ឲ្យបាន។
សូមបញ្ជាក់ថា៖ អំណោយ សប្បុរសធម៏មានជាគ្រឿងឧបភោគបរិភោគដែលចែកជូនពលរដ្ឋជាជន ពិការដោយសារមីនចំនួន៥០០នាក់នេះ ជាអំណោយរបស់អាជ្ញាធរជាតិកម្ចាត់មីន ក្នុងមួយគ្រួសារៗ ទទួល បាន: ១.អង្ករ២០គីឡូក្រាម,២. ទឹកត្រី ១យួរ ,៣.ទឹកសុីអុីវ ១យួរ,៤.មីម៉ាម៉ា ១កេះ,៥. ត្រីខ ៥កំប៉ុង,៦.សាប៊ូ៤ដុំ និង៧.ថវិកាចំនួន ២០,០០០រៀលផងដែរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង