អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារដាក់គ្រឿងចក្រ ចុះកាយប្រឡាយរំដោះទឹក ដែលជន់លិចដោយជំនន់ទឹកភ្លៀង
ភ្នំពេញ៖ កាលពីរសៀលថ្ងៃអង្គារ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារដាក់គ្រឿងចក្រចុះកាយប្រឡាយរំដោះទឹកដែលជន់លិចដោយជំនន់ទឹកភ្លៀងលើផលដំណាំ និងផ្ទះប្រជាពលរដ្ឋនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី និងបានបន្តដឹកនាំចុះពិនិត្យការបាញ់ថ្នាំមូស ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍ ស្ថិតក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។