ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បិទ​ទីតាំង​កម្សាន្ត​២​កន្លែង នៅ​តំបន់​ផ​ប់​ស្ទ្រី​ត មិន​គោរព​វិធានការ​ការពារ​កូ​វី​ដ១៩

81

ខេត្តសៀមរាប ៖ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប នៅ​រាត្រី​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធាន​សុ​វត្តិភាព ដោយ​សម្រេច​បិទ​ទីតាំង​កម្សាន្ត​ចំនួន​០២​កន្លែង នៅ​តំបន់​ផ​ប់​ស្ទ្រី​ត គឺ​ទីតាំង​ស្កា​យ​បារ ដឺ វ័ន បាយ​ធី ( The One by T) និង​ថេ​ម​ផល​ក្លឹ​ប (Temple Club) ជា​បណ្តោះអាសន្ន ។

មូលហេតុ នៃ​ការ​បិទ​នេះ គឺ​ដោយសារ​តែ​ម្ចាស់​អាជីវកម្ម​ខាងលើ មិន​បាន​ចូលរួម​អនុវត្ត​វិធាន​សុ​វត្តិភាព​ទេសចរណ៍ ក្នុង​ស្ថានភាព​ដំណាក់កាល​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល
ការ​ណែនាំ របស់​ក្រសួងទេសចរណ៍ ក្រសួងសុខាភិបាល និង​រដ្ឋបាល​ខេត្តសៀមរាប ។

លោក​បាន​បញ្ជាក់​ថា ក្លឹ​ប​កម្សាន្ត​ទាំងអស់​នៅ​ក្នុង​ក្រុង​សៀមរាប ត្រូវ​បាន​បិទ​អស់ហើយ គឺ​នៅ​តែ​ពីរ​នេះ ចុង​ក្រោយ​គេ ។

លោក​បន្ថែម​ថា ការ​បិទ​នេះ​សម្រាប់​តែ KTV ក្លឹ​ប​កម្សាន្ត ខារ៉ាអូខេ រោង​ភាពយន្ត សារមន្ទីរ នៅ​ទូ​ទាំង​ប្រទេស ប៉ុន្តែ​សម្រាប់​ភោជនីយដ្ឋាន​គឺ​ដំណើរការ​ធម្មតា តែ​ត្រូវ​គោរព​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍ ។

លោក​ប្រធាន​មន្ទីរ ក៏​បាន​អំពាវនាវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់ ត្រូវ​ចូលរួម​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល និង​អនុវត្ត​តាម​វិធាន​សុវត្ថិភាព​ទេសចរណ៍​ឱ្យ​បាន​ល្អ​ប្រសើរ ៕

អត្ថបទដែលជាប់ទាក់ទង