ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ចំនួន​១០​នាក់ ​ពាក់ព័ន្ធ​នឹង​ផលិតផល​ក្លែងក្លាយ​ ត្រូវបញ្ជូន​ទៅ​តុលាការ ​

153


​ភ្នំពេញ​៖អាជ្ញាធរ​ក្រសួងមហាផ្ទៃ​ បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​១០​នាក់​ បញ្ជូន​ទៅ​កាន់​តុលាការ​ ដោយ​ជាប់​សង្ស័យ​ពាក់ព័ន្ធ ​នឹង​ផលិតផល​ក្លែងក្លាយ​ដូច​ជា ​សាច់​ប៉ា​តេ​ ធ្វើ​ម្រេច​ក្លែងក្លាយ​ ទឹកបរិសុទ្ធ​ និង​ស្រា​បៀ​ ជាដើម​។​

ផលិតផល​ក្លែងក្លាយ​ទាំងនោះ ​គឺ​មាន​ចំនួន​៨៨​ តោន​ដូច​ជា ​សម្ភារៈ​សម្រាប់​ ផលិត​សាច់​ប៉ា​តេ​ មិន​អនុលោម​តាម​ច្បាប់​ ​ករណី​បើក​សិប្បកម្ម​ផលិត​ម្រេច​ និង​កាហ្វេ​មិន​អនុលោម​តាម​ច្បាប់​ និង​ករណី​ នាំ​ចូល​ផលិត​ វេច​ខ្ចប់​ខុសច្បាប់​លើ​ផលិតផល​ម៉ាក​ Saint​ Amand​ទឹកបរិសុទ្ធ​ Evian​ ស្រា​បៀរ​ម៉ាក់​ Corona ​និង​ផលិត​មួយ​ចំនួន​ទៀត ​ដែល​ផលិតផល​ទាំងនេះ ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​យ៉ាង​ខ្លាំង​។​

ថ្លែង​នៅ​ក្នុង​ស​ន្និ​សីត​សារព័ត៌​មាននៅ​រសៀល​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៨​នេះ​នៅ​ទី​ស្តី​ ការ​ក្រសួងមហាផ្ទៃ​ លោក​ មា​ជ​ សុ​ផា​ន់​ណា​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហានិភ័យ​ខ្ពស់​ ដល់​សុខភាព​ និង​សុវត្ថិភាព​សង្គម( គ​.​ប​.​ផ​.​ក​.)​ ​បាន​ថ្លែងថា ​ក្រុមការងារ​ បាន​ឃាត់ខ្លួន​មនុស្ស​យ៉ាងតិច​ចំនួន​១០​នាក់ ​និង​រឹបអូស​ផលិតផល​ក្លែងក្លាយ​ និង​ខុសច្បាប់​ជិត​មួយ​រយ​តោន​ ដាច់​ដោយឡែក​ពី​គ្នា​ ជា​បន្តបន្ទាប់ ​នៅ​រាជធានី​ភ្នំពេញ​កាលពី​កន្លង​ទៅ​នេះ​។​
ជនសង្ស័យ​ទាំងនោះ​ បាន​បញ្ជូន​ទៅ​កាន់​តុលាការ​ហើយ​ ហើយ​វត្ថុ​តាង​ ដែល​អាជ្ញាធរ​រឹបអូស​បាន​នេះ ​ក៏​នឹង​ត្រូវ​កម្ទេច​ចោល​ផង​ដែរ។
លោក មា​ជ​ សុ​ផា​ន់​ណា​ ​មិន​បាន​បញ្ជាក់​ថា​ វត្ថុ​តាង​ ដែល​អាជ្ញាធរ​រឹបអូស​បាន​នេះ នឹង​ត្រូវ​កម្ទេច​ចោល​ថ្ងៃ​ណា​នោះ​ទេ​ ខណៈ​វត្ថុ​តាង​ទាំងនេះ ​កំពុង​រក្សា​ទុក​នៅ​ក្រសួងមហាផ្ទៃ​នៅ​ឡើយ​។​

លោក​ មា​ជ​ សុ​ផា​ន់​ណា​ បាន​ថ្លែងព្រមាន​​ដល់​ឈ្មួញ​ទុច្ចរិត​ទាំងអស់​ ដែល​រកស៊ី​ខុសច្បាប់​ និង​ផលិតផល​ក្លែងក្លាយ​នឹង​មិន​រួចខ្លួន​ពី​សំណាញ​ច្បាប់​​ទេ ប្រសិនបើ​ក្រុមការងារ​និង​អាជ្ញាធរ ​ស្រាវជ្រាវ​រក​ឃើញ​ទីតាំង​ផលិត​នោះ​។​

​សូម​រំលឹក​ថា​កាលពី​កន្លង​ទៅ​ថ្មីៗ​ អាជ្ញាធរ​បាន​ធ្វើការ​បំផ្លាញ​ចោល​នូវ​ផលិតផល​ ក្លែងក្លាយ​រាប់រយ​តោន​ នៅ​ទីលាន​ដុត​សំរាមបឹង​ជើងឯក​រាជធានី​ភ្នំពេញ​ និង​មួយ​កន្លែង​ទៀត​នៅ​ខេត្តកំពង់ស្ពឺ​ក្រោយ​ពី​រឹបអូស​បាន​ពី​ឈ្មួញ​ទុច្ចរិត​ជា​បន្តបន្ទាប់​។​ ផលិតផល​ក្លែង​ ក្លាយ​និង​ខូចគុណភាព​ទាំងនោះ​មាន​ដូច​ជា​ថ្នាំពេទ្យ​ គ្រឿងសំអាង​ ភេសជ្ជៈ​ និង​គ្រឿង​បរិភោគ​ជា​ច្រើន​ទៀត​៕

អត្ថបទដែលជាប់ទាក់ទង