ប្រកាសតែងតាំង អនុប្រធានផ្សារ ២ ក្នុងខណ្ឌ២ នាថ្ងៃតែមួយ
ភ្នំពេញ៖ លោកអភិបាលខណ្ឌចំការមន ថេង សុថុល បានប្រកាសតែងតាំងអនុប្រធានផ្សារទួលទំពួងមួយរូប នៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២០នេះ។ នៅព្រឹកថ្ងៃដដែលនេះ ក៏មានការប្រកាសតែងតាំងអនុប្រធានផ្សារបឹងកេងមួយរូបផងដែរ។
ការដែលដាក់បន្ថែមអនុប្រធានផ្សារ១ៗនៅតាមបណ្ដាផ្សារនិមួយៗក្នុងរាជធានីភ្នំពេញនា គឺដើម្បីជួយសម្រួលការងារដល់លោកប្រធានផ្សារឬការងារក្នុងទីផ្សារដែលមានការមមាញឹកក្នុងការបំពេញការងារដោយរក្សាការពារនូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនដល់បងប្អូនអាជីវករ និងបងប្អូនអតិថិជននៅតាមបណ្ដាផ្សារនិមួយៗក្នុងរាជធានីភ្នំពេញដើម្បីផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ក្នុងការប្រកបមុខរបរនាសព្វថ្ងៃនេះ។
ដោយឡែកនៅឯផ្សារទទួលទំពូងដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌចំការមននោះក្រោយពីប្រកាសលោកអនុប្រធានផ្សារទួលទំពូងរួចលោកថេង សុថុល អភិបាលខណ្ឌចំការមន និងលោកចំរើន សុខលីម ប្រធានផ្សារទួលទំពូងដោយបានអនុវត្តន៍តាមការណែនាំជាប្រចាំពីសំណាក់លោកអភិបាលរាជធានីភ្នំពេញឃួង ស្រេង ដោយបន្តចុះជួបសំណេះសំណាលនិងសាកសួសុខទុក្ខជាមួយបងប្អូនអាជីវករនៅតាមបណ្ដាតូបលក់ដូរអីវ៉ាន់និមួយៗដោយបានធ្វើការណែនាំទៅដល់បងប្អូនអាជីវករនិងអតិថិជនទាំងអស់ពេលពួកគាត់ចេញចូលមកកាន់ទីផ្សារដើម្បីពិសាអាហារឬរកទីញទំនិញឬអីវ៉ាន់ផ្សេងៗទៅតាមតម្រូវការពួកគាត់នោះដោយស្នើអោយពួកគាត់បន្តការពារខ្លួននិងបង្ការទប់ស្កាត់នៃមេរោគកូវីដ១៩ ពោលគឺការពារប្រសើរជាងព្យាបាល។ដូចនេះសូមបងប្អូនប្រជាជនទូទៅពិសេសបងប្អូនអាជីវករនិងបងប្អូនអតិថិជនទាំងអស់ចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមបង្ការ និង ទប់ស្កាត់នៃការឆ្លងរាលដាលជម្ងឺកូវីដ១៩។
ជាមួយគ្នានេះដែរ បើយោងតាមការបញ្ជាក់ពីសំណាក់ប្រធានផ្សារទួលទំពូងបានប្រាប់អោយដឹងថា នៅរសៀលល្ងាចនេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានអោយខាងគណៈកម្មការផ្សារទួលទំពូង ទៅយកម៉ាសនៅសាលាខណ្ឌដើម្បីយកមកបន្តចែកជូនដល់បងប្អូនអាជីវករនិងអតិថិជនពេលពួកគាត់ចេញចូលមកកាន់ទីផ្សារដើម្បីទុកប្រើប្រាស់ការពារខ្លួនពោលគឺការពារនិងបង្ការទប់ស្កាត់នៃការឆ្លងរាល់ដាល់នៃជម្ងឺកូវីដ១៩។
ក្នុងមួយរយះកន្លងមកនេះ នៅតាមផ្សារនិមួយៗក្នុងរាជធានីភ្នំពេញត្រូវបានប្រកាសតែងតាំងអនុប្រធានផ្សារ១ៗជាបន្តបន្ទាប់ ពោលគឺផ្សារច្បារអំពៅ,ផ្សារចាក់អង្រែ៕