ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស ថេត សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេលដែលបេីកបរ ដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់លោកអ្នក ,មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ កុំភ័យខ្លាចការអន្តរាគមណាមួយ​ ចំពោះអ្នកដែលបេីកបរខុសច្បាប់

84
ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងច្បាស់ដល់មន្ត្រីចរាចរណ៍ទាំងអស់ ត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ កុំភ័យខ្លាចការអន្តរាគមណាមួយ​ ចំពោះអ្នកដែលបេីកបរខុសច្បាប់ ។ចំណែកអ្នកធ្វើចរាចរណ៌សូមចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ពេលដែលបេីកបរ ដេីម្បីការពារអាយុជីវិត និងទ្រព្យសម្បត្តិ របស់លោកអ្នក
លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាក់បែបនេះ​ ក្នុងពេលដែលលោកអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំដកពិសោធន៍ការអនុវត្តច្បាប់​ ស្តីពីចរាចរណ៍ផ្លូវគោក​ តាមអនុក្រឹត្យលេខ​ ៣៩​ អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២០​ ប្រចាំខែតុលា ឆ្នាំ២០២០ ។
ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោកនាយ​ នាយរង​ នាយផ្នែកការិយាល័យ​ចរាចរណ៍ លោកអធិការ​ អធិការរងទទួលការងារចរាចរណ៍​ ។
ក្នុងកិច្ចប្រជុំនោះលោកវរសេនីយ៍ឯក​ សែម​ រតនា​ នាយការិយាល័យចរាចរណ៍ផ្លូវគោក​ បានឡេីងអានរបាយការណ៍បូកសរុបលទ្ធផល​ ស្តីពីសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍​ និងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក​ ប្រចាំខែតុលា​ បន្ទាប់ពីនេះលោកឧត្តម​សេនីយ៍ទោ​ ចេវ​ ហាក់​ ស្នងការរង​នគរបាលរាជធានី ទទួលផែនការងារចរាចរណ៍បានឡេីងបង្ហាញអំពីបទពិសោធន៍​ ការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក​ ។
ក្នុងឱកាសនោះដែរក៏មានការចូលរួមជាមតិយោបល់ពីសមាជិកនៃអង្គប្រជុំជាពិសេសប្រធានគោលដៅចរាចរណ៍នានា​ ដោយបានលេីកឡេីងពីការអនុវត្តការងារប្រចាំ​ និងបញ្ហាប្រឈមផ្សេងៗដែលបានជួបប្រទះ​ផងដែរ​ ៕
 
អត្ថបទដែលជាប់ទាក់ទង