ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន សាទរ​ចំពោះ​ចំណាត់ថ្នាក់​ដ៏​ល្អ របស់​កម្ពុជា ក្នុងការ​គ្រប់គ្រង​ការឆ្លង​រាលដាល និង​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​-១៩

160

 

ភ្នំពេញ​៖​លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងថា “​ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​ចំពោះ​ចំណាត់​ដ៏​ល្អ​របស់​កម្ពុជា នៅក្នុង​ការគ្រប់គ្រង​ការឆ្លង​រាលដាល និង​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​-១៩ ប៉ុន្តែ​សូម​រម្លឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ មិនត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត និង​ត្រូវតែ​យកចិត្តទុកដាក់​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង​”​។​

​លោកជំទាវ​បាន​សង្កត់ធ្ងន់ថា តាម​ការផ្សព្វផ្សាយ​រប​ស់ ការិយាល័យ​ចក្ខុវិស័យ​សេដ្ឋកិច្ច នៃ​ប្រទេស​សេ​ណេ​ហ្គា​ល់ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ ០៣ នៅក្នុង​ចំណោម​ប្រទេស​ចំនួន ១៦៦ នៅលើ​ពិភពលោក ហើយ​កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ល្អ​ជាងគេ​នៅ​អាស៊ី ស្តីពី​ការគ្រប់គ្រង​ការឆ្លង​រាលដាល និង​ការគ្រប់គ្រង​ផលប៉ះពាល់​នៃ​វីរុស​កូ​វីដ​-១៩ បាន​យ៉ាង​ល្អ ពិតមែន ប៉ុន្តែ​យើង​មិនត្រូវ​ធ្វេសប្រហែស​ជាដាច់ខាត និង​ត្រូវតែ​យកចិត្តទុកដាក់​បង្កើន​ការប្រុងប្រយ័ត្ន​ទ្វេដង ព្រោះថា​ជំងឺ​កូ​វីដ​-១៩ នៅ​បន្ត​មាន​សន្ទុះ​នៃ​ការឆ្លង​រាលដាល ទាំង​កម្រិត​ពិភពលោក ទាំង​កម្រិត​ប្រទេស​នៅ​អាស៊ាន ពុំទាន់​ថមថយ​នៅឡើយ​ទេ​។ លោកជំទាវ​បាន​បន្ថែមថា​៖ “​ការវាយតម្លៃ​នេះ​ជា​រឿង​ល្អ ហើយ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​វីរុស​កូ​វីដ​-១៩ បាន​ដោយ​ជោគជ័យ​ផងដែរ​”៕

 

អត្ថបទដែលជាប់ទាក់ទង