ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋាករទឹកមាន​គម្រោ​ងកសាងរោ​ងចក្រ ផលិតទឹកស្អាតធំៗបន្ថែមទៀត ខណៈការផ្គត់​ផ្គង់​ទឹកស្អាតនៅរាជធានីភ្នំពេញ មិនទាន់​គ្រប់គ្រាន់

104


ភ្នំពេញ៖ នៅថ្ងៃអង្គារ៍ ទី៧ ខែសីហា ឆ្នាំ២០១៨ លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានអញ្ជើញ ទទួលដំណើរទស្សនកិច្ចរបស់ ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី EVA NGUYEN BINH អមដំណើរដោយ លោកស្រី ANNE CHAPALAIN អនុប្រធាន AFD ប្រចាំប្រទេសកម្ពុជា ចុះទស្សនកិច្ចនៅរោងចក្រប្រព្រិត្តកម្មទឹកស្អាតនិរោធ ។ ដំណើរការទស្សនកិច្ចរបស់​ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា នៅរោងចក្រទឹកស្អាត​និរោធ ក្នុងគោលបំណងសិក្សាស្វែ​ងយល់ ឲ្យបានដឹងច្បាស់អំ​ពីការ កសាងរោងចក្រផលិតទឹកស្អាតនេះ ដែលបារំាងបានផ្តល់​ផ្នែ​ក​បច្ចេកទេសមួយចំនួន។

លោក ស៊ឹម ស៊ីថា បានថ្លែងថា ប្រជាពលរដ្ឋ​រស់នៅក្នុងរាជធានីភ្នំពេញ មានតម្រូវការ​ប្រើប្រាស់ទឹកស្អាត ប្រមាណជាង៦០ម៉ឺនម៉ែ​ត្រគូប​ក្នុងមួយថ្ងៃ ។


លោក ស៊ឹម ស៊ីថា បានបញ្ជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផលិតបានទឹកស្អាតប្រមាណជាង៥៦ម៉ឺនម៉ែត្រគូប ​ក្នុងមួយថ្ងៃ ដែលចំនួន​នេះ នៅ​មានភាព​ខ្វះខាតនៅឡើយ។ សព្វថ្ងៃរដ្ឋាករទឹក មានលទ្ធភាពក្នុងការផលិតទឹក និងចែកចាយទឹកទូទាំងរាជធានីភ្នំពេញ ៥៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ ហើយមួយឆ្នាំៗរដ្ឋាករទឹកក្រុងភ្នំពេ​ញ ផលិតទឹកស្អាត ជូនពលរដ្ឋនៅភ្នំពេញ ប្រើ​ប្រាស់ប្រមាណ​១៧០លានម៉ែត្រគូប ដូច្នេះពលរដ្ឋទទួ​ល​បា​នសេវាកម្ម ពីរដ្ឋាករ​ទឹកប្រមាណ​៣៣០​ពាន់គ្រួសារ។ ចំនួននេះនៅមានភាពខ្វះខាត នៅឡើយសម្រាប់ពលរដ្ឋប្រើប្រាស់។ សព្វថ្ងៃការផ្គត់​ផ្គង់​ទឹកស្អាតនៅរាជធានីភ្នំពេញ មិនទាន់​បានគ្រប់គ្រាន់នៅឡើយទេ ព្រោះរដ្ឋាក​រទឹ​កក្រុ​ងភ្នំ​ពេញ មានលទ្ធភាពផលិត​ទឹកត្រឹមតែ​៥៦ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ ក៏ប៉ុន្ដែសេចក្ដីត្រូវការទឹកស្អាតប្រើប្រាស់​រហូ​តដល់ប្រមាណ៦០​ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ជាហេតុទើប​ធ្វើឲ្យខ្វះខាតទឹកប្រើប្រាស់នៅជាយក្រុង។ កាលណានៅជាយក្រុង​ប្រើប្រាស់ទឹកច្រើន បានធ្វើឲ្យសម្ពាធទឹកនៅក​ណ្ដាល​ក្រុងភ្នំពេញ មានការថយចុះមួយកម្រិត ដោយសាររោងចក្រផលិតទឹកស្អាត នៅរាជធានី​ភ្នំពេញ មាន៤កន្លែងប៉ុណ្ណោះ។

លោក ស៊ឹម ស៊ីថា បានលើកឡើងទៀតថា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ក៏មាន​គម្រោ​ងកសាងរោ​ងចក្រ ផលិតទឹកស្អាតធំៗបន្ថែមទៀត ដើម្បីទា​ន់តម្រូវការពលរដ្ឋ​ប្រើប្រាស់​នៅរាជធានីភ្នំពេញ និងជាយក្រុងផងដែរ។
លោកអគ្គនាយក បានបញ្ជាក់ថា ​ប្រទេសបារំាងបានជួយដល់រដ្ឋា​ករទឹកក្រុងភ្នំពេញ មានផ្នែកបច្ចេកទេស ផ្នែកឥណទាន ផ្នែកហិរញ្ញប្បទាន ដែលនៅ​រោងចក្រផលិតទឹក​ស្អាត និរោគត្រូ​វបានបារំាងផ្តល់ប្រាក់កម្ចី សម្រាប់សាងសងស្ថានីយ៍បូមទឹកឆៅ ពីទន្លេ​​មេគង្គនាពេលបច្ចុប្បន្ននេះ។ បារំាងបានផ្តល់ជំនួយឥតសំណងជាដំណាក់កាល គឺ​ទី១៖បានផ្តល់ប្រាក់ជំនួយប្រមាណ៣០ម៉ឺនអឺរ៉ូ និងក្រោយមកប្រមាណ៥០ម៉ឺន អឺរ៉ូក្នុ​ងគម្រោងបដិភាគសិក្សាប្លង់មេជាដើម៕

អត្ថបទដែលជាប់ទាក់ទង