ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុលស្លាប់២នាក់ និង១១នាក់ផ្សេង ទៀតកំពង់សង្គ្រោះបន្ទាន់ ខណៈប្រជាកសិករផឹកទឹកស្រែ ក្រោយបាយថ្ងៃត្រង់

71

ខេត្តកំពង់ឆ្នាំង៖ ស្រ្តី២នាក់បានស្លាប់បន្ទាប់ពីបញ្ជូនមកធ្វើការសង្រ្គោះបន្ទាន់នៅមន្ទីរបង្អែកខេត្ត និង ១១នាក់ផ្សេងទៀតក៍កំពង់មានអាការៈធ្ងន់និងស្រាលកំពុងត្រូវបានធ្វើការសង្រ្គោះបន្ទាន់ បន្ទាប់ពីជនរងគ្រោះទាំងអស់ច្រូតស្រូវរួចបាននាំគ្នាផឹកទឹក នៅក្នុងស្រែក្រោយ ពេលហូបបាយថ្ងៃត្រង់រួចធ្វើអោយមានការពុល  

   ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៦ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិជីប្រ៉ង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង  

  ស្ត្រីដែលជសជនរងគ្រោះបានស្លាប់ក្នុងករណីពុលទឹកខាងលើនេះ មានទី១ឈ្មោះ ណុល វ៉ារ៉ុម ភេទស្រីអាយុ៤៥ឆ្នាំ  អ្នកទី២ឈ្មោះម៉ៅ ចិន្តា ភេទស្រី អាយុ៤៧ឆ្នាំ

  លោក ភួង ជីម ភេទប្រុស អាយុ៥០ឆ្នាំ ជាក្រុមគ្រួសារជនរងគ្រោះបានប្រាប់ឲ្យដឹងថា ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកាឆ្នាំ២០២០នេះថា ប្រជាពលរដ្ឋនិងម្ចាស់ស្រែមានចំនួន១៣នាក់និងមានក្មេងស្រីម្នាក់ផងដែរ បាននាំគ្នសទៅច្រូតស្រូវនៅខាងត្បូងភូមិជីប្រ៉ង

គ្រួសារជនរងគ្រោះបានអោយដឹងទៀតថានៅផ្នែកខាងលើនៃស្រែនោះមានចម្ការឪឡឹកមួយ ដែលម្ចាស់ចម្ការឪឡឹកនោះបានយកទឹកអណ្តូងនៅក្នុងស្រែមកលាយថ្នាំពុលហើយយកមកបាញ់សម្លាប់សត្វល្អិត

គ្រួសារជនរងគ្រោះ លោក ភួងជីម បានប្រាប់អោយដឹងបន្ថែមទៀតថា នៅក្នុងស្រែនោះមានកូនអណ្តូងតូចមួយដែលចេញទឹក  ហើយម្ចាស់ស្រែបានដងយកទឹកមកចែកគ្នាផឹកក្រោយពីច្រូតស្រូវរួចហើយនាំគ្នាហូបបាយថ្ងៃត្រង់   

ក្រោយពីហូបបាយនិងផឹកទឹករួចរហូតដល់ម៉ោងជាង៤ល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ជនរងគ្រោះទាំងអស់ ចាប់ផ្តើមមានអាការៈពុលក្អួតចង្អោរជាខ្លាំង និង អ្នកផ្សេងទៀត បានពុលជាបន្តបន្ទាប់និង បានដឹកបញ្ជូនមកមណ្ឌលសុខភាពស្រុកទឹកផុស ប៉ុន្តែដោយសារតែអាការៈពុលធ្ងន់ធ្ងរខ្លាំងពេក ត្រូវបានដឹកបញ្ជូនបន្តមកកាន់មន្ទីរពេទ្យបង្អែកខេត្តនៅម៉ោង៩យប់ និងដោយសារតែអាការៈធ្ងន់ធ្ងរ រហូតដល់ម៉ោងជាង១២យប់ពាក់កណ្តាលអធ្រាត ស្រ្តីម្នាក់ជាម្ចាស់ស្រែបានស្លាប់ និង នៅម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកាក៏បណ្តាលឲ្យស្រ្តីម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្តផងដែរ

  រហូតមកដល់ថ្ងៃទី២៦វិច្ឆិការ២០២០ម្សិលមិញនេះ អ្នកជំងឺទាំង១១នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ហើយគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានស្ថានភាពអាការៈរបស់ជនរងគ្រោះទាំងនោះផងដែរ  

ទាក់ទិនករណីនេះសមត្ថកិច្ចជំនាញជាពិសេសខាងមន្ទីរសុខាភិបាលខេត្តកំពុងធ្វើការស្រាវជ្រាវរកមូលហេតុពិតឲ្យឃើញច្បាស់លាស់ថាបណ្តាលមកអ្វីនូវឡើយទេ៕

 

អត្ថបទដែលជាប់ទាក់ទង