ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រើឧបករណ៍ឆក់​ត្រី បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់ ​ក្នុង​ស្រែ​

129

​ខេត្តកំពង់ចាម​ ៖​ បុរសម្នាក់ដែលប្រកបរបរ​នេសាទដោយឧបករណ៍អេឡិចត្រូនិច ឆក់​ត្រី ធ្វើឲ្យ​ខុស​បច្ចេកទេស​ បណ្តាល​ឱ្យ​ឆក់​ខ្លួនឯង​ស្លាប់​ក្នុង​ស្រែ។ ​សាកសព​បុរស​ម្នាក់នេះត្រូវបានប្រទះឃើញ ​នៅ​ក្នុង​ស្រែ​មានទឹក​ ដោយ​មាន​ឧបករណ៍​ឆក់​ត្រី​មួយ​សម្រាប់​នៅ​ជាប់​នឹង​ខ្លួន​ នៅ​ថ្ងៃ​ទី​៧​ ខែសីហា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៨​​ព្រឹក​ នៅ​ចំណុច​វាល​ខាងត្បូង​ភូមិ​កំ​ប៉ា​ល​ ឃុំ​សណ្តែក​ ស្រុក​បា​ធា​យ​ ចំងាយ​៥០០​ម៉ែត្រ។​

​នគរបាលមូលដ្ឋាន បានឲ្យដឹងថា សាកសព​ឈ្មោះ​ ចែ​ម​ រិ​ទ្ធ​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​កំ​ប៉ា​ល​ ឃុំ​សណ្តែក​ ស្រុក​បា​ធា​យ​ បាន​ចេញ​ទៅ​ឆក់​ត្រី​កាលពី​យប់​ថ្ងៃ​ទី​៦​ ខែសីហា​ ឆ្នាំ​២០១៨​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ ហើយ​ក៏​ត្រូវ​ឧបករណ៍​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​តែ​ម្តង​។​

​ឆ្លង​តាម​ការ​ពិនិត្យ​សាកសព​ ផ្នែក​ក្បាល​ ក​ ដងខ្លួន​ និង​អវយវៈ​ ពុំ​មាន​ស្នាម​បែក​ ឬ​បាក់ឆ្អឹង​ឡើយ​ ។​ ហើយ​នៅ​បាតដៃ​ខាងស្តាំ​មាន​ស្នាម​ខ្លោច​១​កន្លែង​ មាន​ទំហំ​៤​ស​.​ម​×២​ស​.​ម​។​

​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ ឈ្មោះ​ ចែ​ម​ រិ​ទ្ធ​ គឺ​ពិតជា​ស្លាប់​ដោយសារ​ឧបករណ៍​ឆក់​ត្រី​របស់​ខ្លួនឯង​ពិតប្រាកដ​មែន​៕

អត្ថបទដែលជាប់ទាក់ទង