ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សេសា​ន​ វាយ​ពលរដ្ឋ​ម្នាក់​ពិការភ្នែក​ ត្រូវព្យួរ​តួនាទី

76

​ភ្នំពេញ ៖ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ត្រូវបាន​អគ្គមេបញ្ជាការ​រដ្ឋា​ន​ព្យួរ​តួនាទី និង​ឱ្យ​សមត្ថកិច្ច​តុលាការ​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់ ក្រោយ​បង្កជម្លោះ​ជាមួយ​ពលរដ្ឋ​បណ្ដាល​ឲ្យ​ពិការភាព​។​

​អគ្គមេបញ្ជាការ​រដ្ឋា​ន​សេចក្តីសម្រេច ស្តីពី​ការព្យួរ​មុខតំណែង​យោធិន នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ចុះហត្ថលេខា​ថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានសម្រេច​ព្យួរ​មុខតំណែង​វរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ​០៣២៣៣០ មេ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​សេសា​ន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ដើម្បី​ទុក​ជូន​សមត្ថកិច្ច​តុលាការ ចាត់ការ​តាម​នីតិវិធី​។​

ករណី​ព្យួរ​មុខតំណែង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ខាងលើនេះ បន្ទាប់ពី​មាន​ជម្លោះ​វាយ ទៅលើ​បុរស​ម្នាក់ បណ្ដាលឱ្យ​ពិការភ្នែក នៅ​ចំណុច​សួនច្បារ​ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពី​កន្លងទៅ​ថ្មីៗ​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង