ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខណ្ឌចំការមន រៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ លើកយករបៀបវារៈចំនួន៤ មកពិភាក្សា

77

ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រ កាលពីកាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ
រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌចំការមន នៃរាជធានីភ្នំពេញ។

កិច្ចប្រជុំក្រុមប្រឹក្សាព្រឹកនេះប្រព្រឹត្តឡើងក្រោមអធិបតីភាពលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន ដោយមានការចូលរួមពីឯកឧត្តម ម៉ក ថាយ ឯកឧត្តម ងួន សុភៈ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ សមាជិក-សមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀងផងដែរ។

កិច្ចប្រជុំខាងលើនេះមានរបៀបវារះដូចខាងក្រោម៖
ទី១-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៧ របស់ក្រុមប្រឹក្សាខណ្ឌចំការមនអាណត្តិទី ៣ នាថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២០។
ទី២-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍ប្រចាំខែវិច្ឆិកា និងទិសដៅអនុវត្តការងារខែធ្នូ ឆ្នាំ ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
ទី៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២១-២០២៣) របស់រដ្ឋបាលខណ្ឌចំការមន និងទី៤-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិក រដ្ឋបាលខណ្ឌចំការមន៕

អត្ថបទដែលជាប់ទាក់ទង