បុរសម្នាក់ទៅឆក់ត្រី បែរជាឆក់ខ្លួនឯងស្លាប់ភ្លាមៗក្នុងទឹក
ខេត្តមណ្ឌលគិរី៖ជនរងគ្រោះ នាំកូនៗ ចេញទៅនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ បែរជាឆក់ស្លាប់ភ្លាមៗដោយសារដុំឆក់ត្រី។ បុរសខាងលើមាន ឈ្មោះ សៅ និច ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរ កសិករ និងប្រពន្ធឈ្មោះ យុ ហូវ ភេទស្រី អាយុ២០ឆ្នាំ មុខរបរ កសិករ ជនជាតិព្នង រស់នៅភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ត្រូវបានដុំឆក់ត្រី ឆក់ស្លាប់ភ្លាមៗ ខណៈដែលជនរងគ្រោះ នាំកូនៗ ចេញទៅនេសាទត្រីដោយប្រើឧបករណ៍ខុសច្បាប់ កាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចអូរផ្លាស់ ស្រែអ៊ុយ ស្ថិតនៅភូមិក្មូម ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះបើយោងតាមការបំភ្លឺរបស់ប្រពន្ធ ជនរងគ្រោះ។
ការនេសាទត្រី ដោយប្រើឧបករខុសច្បាប់ ដូចជា ឧបករណ៍ឆក់ត្រី ជាដើម គឺខុសទៅនឹងច្បាប់ស្ដីពីជលផល និងអាចបណ្ដាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ដូចដែលបានឃើញនេះស្រាប់៕