ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម ចុះត្រួតពិនិត្យសំណង់បង្គោល និងការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម

137

គណៈប្រតិភូបញ្ជាការដ្ឋានវិស្វកម្ម ដឹកនាំដោយនាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ អមដំណើរដោយ លោកស្រីបណ្ឌត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន និងនាយទាហានជំនាញជាច្រើនរូប បានចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លើភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ការចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌ សីមាព្រំដែន និងការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាមនេះ បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី២៦  ខែវិច្ឆិកា ឆ្នាំ២០២០ ហើយចំណុចដែលចុះពិនិត្យនោះ មានផ្លូវពីចំណុចចំការ កៅស៊ូ ទៅដល់បង្គោលលេខ ៤៨/១៩ .២០ និងផ្លូវទៅដល់បង្គោលលេខ៤៨/៩ និងផ្លូវទៅដល់បង្គោលលេខ ៤៩/៥ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម និងលោកស្រី កុយ ពិសី ក៏បានចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-ឡាវ លើទឹកដីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទផងដែរ៕

 

 

អត្ថបទដែលជាប់ទាក់ទង