ម៉ូតូហុងដាសេ១១០ ព្រលះម៉ូតូហុងដាសេ១២៥ សន្លប់ធំ៣នាក់ នៅឃុំគគីរ
កណ្ដាល៖ លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយបានអោយដឹងថា ដោយស្តីពី:ករណីគ្រោះថ្នាក់ចរាចរណ៏ផ្លូវគោករវាងម៉ូតូនឹងម៉ូតូ បណ្តាលអោយរបួសធ្ងន់មនុស្ស ០៣នាក់ ក្នុងនោះស្រីម្នាក់ និងខូចខាតម៉ូតូ ០២គ្រឿង ផងដែរ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះនៅចន្លោះ Km ២២–២៣ ផ្លូវជាតិលេខ ១ ក្នុងភូមិ ស្លាបតាអោន ឃុំ គគីរស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការ កៀនស្វាយបន្តទៀតថា នៅថ្ងៃខែឆ្នាំខាងលើនេះ ដោយមានម៉ូតូមួយគ្រឿងម៉ាក់ ហុងដា វ៉េវ C110 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FX-5244 (ទិសដៅភ្នំពេញអ្នកលឿង) អ្នកបើកបរឈ្មោះ ឆៃ យ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ចំរើនផល ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ។ ពេលបើកមកដល់ចំណុចកើតហេតុ ខាងលើ នោះបានបុកជាមួយនឹងម៉ូតូ ០១គ្រឿង ដែលជិះបញ្ច្រាស់ទិសគ្នាឆ្លងផ្លូវ ពីត្បូងទៅជើង (ទិសដៅអ្នកលឿងភ្នំពេញ) ម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1A.2673
អ្នកបើកបរឈ្មោះ ផាន់ ផា ភេទប្រុស អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ និងអ្នករួមដំណើរ ឈ្មោះ មាស សុគឿន ភេទស្រី អាយុ ៥៧ឆ្នាំជនជាតិខ្មែរ (ត្រូវជាប្រពន្ធ) មានទីលំនៅភូមិ ពពាលខែ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីពេទ្យ នៅរាជធានីភ្នំពេញ។ម៉ូតូខូចខាត ០២រឿង ត្រូវបានកម្លាំងជំនាញចុះវាស់វែងយកទៅរក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាន នគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធី។
សន្និដ្ឋានបឋម៖ករណីនេះ ដោយសាការធ្វេសប្រហែស បើកបញ្ច្រាស់ទិស ហើយឆ្លងកាត់ថ្នល់ មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកឆ្លងកាត់ថ្នល់៕