ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្ស៤នាក់ របួសធ្ងន់ ក្នុងករណីឡាន២គ្រឿង បុកគ្នារហូតក្រឡាប់ផ្ងារជើងទ្រមេឃ នៅបឹងកេងកង

76

ភ្នំពេញយ៉ាងហោចណាស់ក៏មានមនុស្ស៤នាក់បានរបួសធ្ងន់ ក្រោយពីមានហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តស៊េរីទំនើបបើកបុករថយន្តព្រូសចំពេញទំហឹងបណ្ដាលអោយឡានក្រឡាប់ផ្ងារជើង ទ្រមេឃនោះ ហើយក្រោយកើតហេតុ រថយន្តបង្កព្យាយាមបើករត់គេច តែត្រូវបានកម្លាំងសមត្ថកិច្ចប៉ូលិសដេញតាមចាប់បានមកវិញ។

  ករណីនេះបានកើតឡើងកាលពីម៉ោងជាង១យប់រំលងអធ្រាត្រឈានចូលថ្ងៃ​​ទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះដោយស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥១ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

​​បើយោងតាមប្រភពព័ត៌មានពីម្ចាស់ឡានរងគ្រោះនិយាយថានៅមុនពេលកើតហេតុខាងលើគាត់បានបើករថយន្តម៉ាកតូយ៉ូតាព្រូស​​ពាក់ស្លាកលេខភ្នំពេញ 2AM-8529រួមដំណើរគ្នាបួននាក់បើកតាមតាមបណ្ដោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទោត្បូងខណៈមកដល់ចំណុចកើតហេតុក៏មានរថយន្តម៉ាក Toyota Alphard ​​ពាក់ស្លាកលេខភ្នំពេញ 2AG-8998 បើកក្នុងទិសដៅពីលិចទៅកើតក្នុល្បឿនលឿនមកបុកចំពាក់កណ្តាលរថយន្តរបស់គាត់ពេញទំហឹងបណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួស៤នាក់។ចំណែកឯជនបង្កក៏បានព្យាយាមបើករត់គេចតែ​​ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិសដេញតាមចាប់ឃាត់ជាប់។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចប៉ូលិសមូលដ្ឋាចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមក​​វាស់វែងយករថយន្ដទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយ

 

អត្ថបទដែលជាប់ទាក់ទង