ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឡាន Ford Raptor ស៊េរី​ទំនើប ជ្រុល​ចង្កូត​ទៅបុក​ឡាន​មួយគ្រឿង និង​ហោះ​ឡើង​រង្វង់​មូល ប៉េង​ហួត បឹង​ស្នោ ដឺ​ស្ដារ

95

​ភ្នំពេញ ៖ មាន​សេចក្ដីរាយការណ៍​មក​ថា ដោយមាន​ឡាន Ford Raptor ស៊េរី​ទំនើប ១​គ្រឿង​បើក​សំដៅ​ចូលទៅក្នុង​បុរី យ៉ាង​លឿន ដូច​ហោះ​ដោយ​មិន​ប្រុងប្រយ័ត្ន រួច​ក៏​ជ្រុល​ចង្កូត​ទៅបុក​ចំ​ឡាន​មួយគ្រឿង​ម៉ាក់​Hyundai SantaFe ខ្ទេច​យ៉ាងដំណំ ផងដែរ ហើយ Raptor មិនទាន់​អស់​ល្បឿន ក៏​បន្ត​ទៅបុក​ឡើងជា​ប់​និង​រង្វង់​មូល​ដឺ​ស្ដារ ផ្លា​ទី​នី​ម បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ។​តែ​នៅក្នុង​ហេតុការណ៍​ដ៏​អាក្រក់​នេះ​គឺ​មិន​បណ្ដាល​ឲ្យ​របួស​មនុស្ស​ឡើយ​ពោលគឺ គ្រាន់តែ​មានការ​ឈ្លោះប្រកែក​គ្នា បង្កអោយមាន​ការភ្ញាក់ផ្អើល​ក្រុម​សន្តិសុខ​បុរី​ប៉េង​ហួត ហើយ​ធ្វើការ​សម្រស​សម្រួល​មិនត្រូវ ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ប៉ូលិស ដោយ​ចុះមក​អន្តរាគមន៍ និង​មក​មើល​ដល់​កន្លែងកើតហេតុ​ផងដែរ ។

​ករណីនេះ​កើតឡើង​កាលពី​ម៉ោង​០០​និង​១៥​នាទី​នា​កណ្ដាលអធ្រាត្រ ឈានចូល​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​រង្វង់​មូល មុខ​ខ្លោងទ្វារ​ចូល​គម្រោង ដឺ​ស្ដារ​ផ្លា​ទី​នី​ម ក្នុង​បរិវេណ​បុរី​ប៉េង​ហួត (​បឹង​ស្នោ​) ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។​

​សេចក្ដីរាយការណ៍​បន្ត​ទៀតថា ក្រោយពេល​កើតហេតុ ឡាន​ទាំង​២​គ្រឿង គឺ​ត្រូវបាន​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ជំនាញ ចុះមក​វាស់វែង និង​ស្ទូច​យកទៅ​រក្សាទុក​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​គ្នា និង​សង​ការខូចខាត ទ្រព្យសម្បត្តិ​ឯកជន​របស់​បុរី​ប៉េង​ហួត​៕​

អត្ថបទដែលជាប់ទាក់ទង