ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មណ្ឌល​ច​ត្តា​ឡី​ស័ក​រាជធានី​ភ្នំពេញ អាចដាក់​បាន​៥០០​នាក់ ត្រៀមខ្លួន​ទទួល​អ្នកដំណើរ មកពី​ក្រៅប្រទេស​ចូល​កម្ពុជា​

110

​ភ្នំពេញ​៖​ដោយមាន​គោលការណ៍​ពី​រាជរដ្ឋាភិបាល រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​ព​ន្លឿ​ន​ការងារ​សាងសង់​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយកន្លែង មាន​ចំនួន​២​អគារ​ដែល​ទទួល​អ្នក​ដំណើរ​ស្នាក់​នៅបាន​ជាង ៥០០​នាក់ នា​ប៉ុន្មាន​សប្ដាហ៍​ក្រោយនេះ ដើម្បី​ធានាបាន​នូវ​ការអនុវត្ត​វិធានការ​ច​ត្តា​ឡី​ស័ក​ចំពោះ​អ្នកដំណើរ​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។​

នៅ​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា​នេះ លោក​មាន ចាន់​យ៉ា​ដា អភិបាលរង​រាជធានី​ភ្នំពេញ​និង​លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធ​រណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ពិនិត្យ​ការងារ​សាងសង់​អគារ​ច​ត្តា​ឡី​ស័ក​នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​។​

​មន្ត្រី​ឱ្យដឹងថា​៖​មណ្ឌល​ច​ត្តា​ឡី​ស័ក​មួយកន្លែង​នេះ មាន​ទីតាំង​នៅក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​ហើយ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ខា​លើ នឹង​ដំណើរការ​ក្រោយ​សាងសង់​រួច​នៅពេល​ខាងមុខ ដោយ​ធ្វើឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព បន្ទាប់ពី​ប្រគល់​កន្លែង​ច​ត្តា​ឡី​ស័ក​កន្លងមក ឱ្យទៅ​សាលារៀន​ជូន​សិស្សានុសិស្ស​ចូលរៀន​វិញ​នាពេល​ខាងមុខនេះ ។​

​គួរ​បញ្ជាក់ថា​៖ កន្លងមក​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យក​វិទ្យាល័យ​ជម្ពូរ​វ័​ន្ត និង​អនុវិទ្យាល័យ​ពោធិចិនតុង​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ និង​សាលា​មួយកន្លែង​ទៀត នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ​ធ្វើជា​កន្លែង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​៕​

អត្ថបទដែលជាប់ទាក់ទង